๑–«នាទីសន្ទនាតុមូល» រវាងលោកថាច់ពីយ៉ា ប៉ែនវ៉ាណូ និង ប៊ុនឆន រំឭកខួបទី ๕๔ នៃថ្ងៃ ๑๘ មីនា ๑๙๗๐
វគ្គទី ๑ ៖​ ព្រឹត្តិការណ៍នានាដែលនាំទៅដល់ការដែលសភាទាំងពីរបោះឆ្នោតបញ្ចេញមតិទម្លាក់សម្ដេចសីហនុពីតំណែងប្រមុខរដ្ឋនៅថ្ងៃ ๑๘ មីនា ๑๙๗๐ ។
–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๓๕ «ខ្ញុំរងទារុណកម្មយ៉ាងដំណំព្រោះខ្ញុំធ្វើអោយបាត់គោអង្គការ»
๓–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅក្រុងលីយ៉ុងប្រទេសបារាំង
សូមជូនរឿងពាក់ព័ន្ធនឹងជំនឿអរូបីនៅស្រុកខ្មែរ ជាពិសេសគឺប្រវត្តិរបស់យាយ​ ឬ ដូន ឬ ជំទាវម៉ៅ ឥឡូវឡើងសក្តិបច្ឆាមរណៈជាអ្នកឧកញ៉ាឧកញ៉ុកអីទៀតទៅហើយ។
«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
«ជំនោរសេរីភាពកម្ពុជាក្រោម» បោកបក់ដោយខ្យល់ឯករាជ្យពីប្រទេសអេស្តូនី និងទីមរខាងកើត។ ប្រទេសទាំងនេះអាចរំដោះខ្លួនរួចពីត្រូវបរទេសជិះជាន់បាន ពេលណាទើប «កម្ពុជាក្រោម» បានរំដោះទទួលសេរីភាពផុតពីពួកចង្រៃយួនបាន?
«នាទីពីនេះពីនោះ»
ក្រុមប្រឹក្សា​ ๒๓ ​តុលា​ ๑๙๙๑ អំពាវនាវឲ្យខ្មែរគ្រប់និន្នាការសាមគ្គីគ្នាឡើង « L’Unité Fait La Force!» «United we stand, divided we fall!» «សាមគ្គីយើងឈ្នះ បែកបាក់សាមគ្គីយើងចាញ់!»
ឮថាសេដ្ឋី Donald Trump បានមហាសេដ្ឋី Elon Musk ជាឧបត្ថម្ភកៈរឿងលុយកាក់បើចាញ់ក្ដី។