๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA ដែលជឿជាក់ថាជីវិតគឺការតស៊ូប្រកបដោយក្ដីសង្ឃឹម។
ថ្ងៃនេះអ្នកគ្រូសូមរំឭកពីព្រឹត្តិការណ៍ ๑๘ មីនា ​๑๙๗๐ ។ តើវាជារដ្ឋប្រហាររបស់លោកលន់នល់ទម្លាក់ស្ដេចសីហនុមែនឬមិនមែន? ​កាលណោះនិស្សិតបញ្ញវ័នខ្មែរនាំគ្នាធ្វើបាតុកម្មដុតស្ថានទូតយួនខាងជើងនិងយួនយៀកកុងនៅភ្នំពេញព្រមទាំងជេរស្ដេចសីហនុដែលអនុញ្ញាតឲ្យទាហានយួនកុម្មុយនីស្តចូលមកជ្រកក្នុងទឹកដីខ្មែរពេលធ្វើសង្គ្រាមជាមួយអាមេរិកនិងយួនធីវ-គី។
๒–«នាទីនិទានចិន» រឿង «សាមកុក» ភាគ ๑๕
មេទ័ព Sun Jian ខ្លាទិសខាងកើត​ ដែលចូលរួមជាមួយ ឆៅឆៅ​ក្នុងការប្រយុទ្ធប្រឆាំង​ Dong Zhuo ។
កងទ័ពដែលនៅសេសសល់របស់ Sun Jian ក្រោយតដៃនឹងកងទ័ព Huo Xiong របស់ Dong Zhuo។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនភ្លេងកន្ទ្រឹមមួយបទឈ្មោះ «ស្រឡាញ់ក្រមុំស្រុកឯង» covered ដោយតារាថៃឈ្មោះ ស៊ីស៊ិវ៉ាត់។
បទដដែលតែច្រៀងដោយម្ចាស់ចម្រៀង យិងយ៉ុង យ៉តបួង៉ាម។
๔–«នាទីសុខភាពយើង»
វេជ្ជបណ្ឌិត ឌិងកូ កាលីទែរណា នៃពហុគ្លីនិក ប៉លីឌែរម៉ា ក្រុង Zagreb ប្រទេស Croatie អ្នកជំនាញខាងប្រើ Stem Cells បូមពីជាលិកាខ្លាញ់របស់អ្នកជម្ងឺយកមកព្យាបាលរោគ ​ឬ ធ្វើយុវកម្មមុខមាត់ និងសព៌ាង្គកាយ។
๕–«នាទីពីនេះពីនោះ»