March 4, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/03-04-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសម្ដេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោ នឹងបកស្រាយអក្សរសាស្ត្រខ្មែរក្នុងភាគ ๑๐ វគ្គទី ๑ ពន្យល់អំពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃនិងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានីនៃក្រុមព្រះសុរិយា។វគ្គទី ๓๔ «រន្ធត់ណាស់បងស្រីបង្កេីតស៊ីសាច់ប្អូនឯង» (ក្នុងរូបនេះដូចជាស៊ីសាច់ខ្លួនឯងទេតើ) ។๓–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនបទ «ជាតិខ្មែរមិនមែនល្ងង់ខ្លៅ» ច្រៀងដោយ លោកមាស សាម៉ន និង អ្នកស្រីសូ សាវឿនភ្លេងដាស់សតិនិងលើកទឹកចិត្តជាតិកាលពីចន្លោះឆ្នាំ ๑๙๕๔-๑๙๗๕ ។๔–«នាទីសុខភាពយើង»វិធីព្យាបាលជម្ងឺងាប់លិង្គមានច្រើនវិធី កាត់ចោល ចាក់ស្តឹមសិល ចាក់ Platelet-Rich Plasma PRP លេបថ្នាំប៉ូវមានទាំងត្រូវច្បាប់ ខុសច្បាប់។អ្នកគ្រូនេះលក់ថ្នាំជួយប្រោះជីវិតលិង្គឲ្យរស់ឡើងវិញតាមរយៈថ្នាំប៉ូវ។ក្រសួងសុខាភិបាលហាមប្រើថ្នាំសិចដែលមិនបានចុះបញ្ជីឈ្មោះ ហ្គុដម៉ែន។๕–«នាទីពីនេះពីនោះ» សុំសម្រាកមួយថ្ងៃ៕