March 3, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/03-03-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីសំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹងឬអត្តសញ្ញាណខ្មែរវគ្គទី ๒๗៖ តើស្រ្តីខ្មែរប្រភេទនារីក្លាហានក្រៅពីមេផ្ទះមានអត់? លោកតាកេងវ៉ាន់សាក់ថាមានទ័ពស្រួចនារីសម័យហ្លួងនរោត្តមដែលចាប់ពោកំបោរបានពីក្នុងទឹក ព្រោះទាហានប្រុសខ្លាចមិនហ៊ានចុះទឹកតាមចាប់អាចារ្យពោកំបោរ (ខ្លះសរសេរ «ពោធិកំបោរ» ខ្លះសរសេរ «ពោរកំបោរ») ។ តែនារីក្លាហានសម័យសព្វថ្ងៃមានឲ្យកំប៉េះ!๒–«នាទីនិទានចិនរឿង សាមកុក» ភាគ ๑๔៖ ដោយមានការគាំទ្រផ្នែកហិរញ្ញប្បទានយ៉ាងទូលាយដៃពីសេដ្ឋីវេយ ហុង ឆៅឆៅក៏ប្រមែប្រមូលអ្នកក្លាហានបានជាច្រើនបង្កជាសម្ព័ន្ធភាពស្ម័គ្រចិត្តប្រឆាំងតុងស្ហួ។๓–«នាទីតន្ត្រីប្រចាំថ្ងៃអាទិត្យ»សូមជូនបទ «ទឹកភ្នែកព្រាននារី» តែងនិងច្រៀងដោយ ដួងវីរសិទ្ធ ក្រុមហ៊ុនហង្សមាស។๔–«នាទីពីនេះពីនោះ»រូបខាងលើនេះគឺជាអកកំបោរ គេថានៅសម័យបារាំង បារាំងសួរថាឈ្មោះអាចារ្យ អកកំបោរ ដែលបះបោរប្រឆាំងវាហ្នឹង ប្រែថាម៉េច? ថីបកឆ្លើយថា Le Pot កំបោរ! ទើបឈ្មោះមេប្រឆាំងបារាំងមុនគេសម័យហ្លួងនរោត្តម មានគេស្គាល់រហូតមកថា «ពោកំបោរ» (រឿងនេះថាតាមគេ) ។ខ្មែរអើយក្រោកឡើង! យួនវាលេបលាវអស់ហើយ ខ្មែរក៏វាយកជិតអស់ហើយដែរ! សម្រែក Flora Sok ។លទ្ធផលការស្ទង់មតិនានាបង្ហាញថា Donald Trump ឆ្ពោះមុខទៅកាន់ជ័យជំនះនៅខែវិច្ឆិកា ๒๐๒๔ !