March 2, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/03-02-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”)ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃនិងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានីនៃក្រុមព្រះសុរិយា។វគ្គទី ๓๓ «សុដាតស្លាប់ដោយអាថ៌កំបាំង ក្រោយពីចេញពីគ្រួសារបានប្រាំថ្ងៃ»๒–«នាទីវប្បធម៌ខ្មែរ» រៀបរៀងដោយលោកម៉ីសុភីនៅលីយ៉ុងប្រទេសបារាំងសូមអធិប្បាយអំពីវិធីស្វែងរកប្រៀបធៀបសករាជ បើស្គាល់ពុទ្ធសករាជ ឬ មហាសករាជ ឬ ចុល្លសករាជហើយ តើធ្វើយ៉ាងណាទើបដឹងថាជាគ្រិស្តសករាជប៉ុន្មាន ដូច្នេះជាដើម។๓–«នាទីតន្ត្រីប្រចាំថ្ងៃ្ងចុងសប្ដាហ៍»សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។๔–«នាទីពីនេះពីនោះ»បាតុកម្មទាមទារសេរីភាពនិងលទ្ធិប្រជាធិបតេយ្យដោយបងប្អូនខ្មែរភូមាកម្ពុជាក្រោមយួននិងលាវនៅមុខសភារដ្ឋ Victoria។នៅថ្ងៃសៅរ៍នេះខ្មែរនៅអូស្ត្រាលីនិងនូវ៉ែលហ្សេឡង់ ទាមទារឲ្យអានាយករដ្ឋមន្ត្រីខុសច្បាប់ហ៊ុនឡេដោះលែងអ្នកទោសសង្គមនិងអ្នកទោសនយោបាយពេលហ៊ុនម៉ាណែតទៅចូលរួមសន្និសីទកំពូលពិសេស ក្នុងឱកាសចំណងអាស៊ាន-អូស្ត្រាលីគ្រប់ ๕๐ ឆ្នាំ៕