๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​មកជំរាបដល់វគ្គទី ๑๐ ។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda​ អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๘๙ ​។
សេចក្ដីព្យាយាមធ្វើឲ្យមានប្រក្រតីភាពនៃចំណងទាក់ទង ចិន​-អាមេរិក​នៅឆ្នាំ ๑๙๗๒ ។
អូតែល Watergate ទីស្នាក់ការបក្សប្រជាធិបតេយ្យដែល Nixon បានបង្គាប់ឲ្យចារជនទៅបង្កប់គ្រឿងលួចស្ដាប់មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ๑ អាណត្តិទៀត។
នៅទីបំផុត Nixon ដែលឈ្នះឆ្នោតបានបន្តធ្វើប្រធានាធិបតី ๑ អាណត្តិទៀត ក៏ត្រូវគាបសង្កត់ឲ្យចុះចេញពីតំណែងដើម្បីបញ្ចៀសពីត្រូវ impeached នៅឆ្នាំ ๑๙๗๔ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀង ๑​ បទឈ្មោះ «ព្រលឹងអង្គរ» ច្រៀង​ដោយ​ លោក​ ដួង​ វីរសិទ្ធ​ និង​អ្នកស្រី ឈិន​ ម៉ានិច្ច​។
๔–«នាទីពីនេះពី័នោះ»
Donald Trump Juniorបានទទួលលិខិតផាត់ម្សៅ។
ក្រុម Hazmat ប្រញាប់មកពិនិត្យម្សៅនៅលើសំបុត្រខ្លាចជាម្សៅមរណៈ។
រឿងចាស់យកមកនិយាយថ្មី៖ Chauvin យកជង្គង់សង្កត់ក George Floyd ទាល់តែដាច់ខ្យល់ស្លាប់ តើចេតនាចង់សម្លាប់​ឬស្មានមិនដល់ថាមនុស្សស្បែកខ្មៅនឹងខ្សោយដល់ម្ល៉ឹង!
ប៉ូលិសក្រុង Minneapolis ទាំង ๔ នាក់ជាប់ទោសពីបទសម្លាប់ល្បងខ្មៅ George Floyd
ចលនា​ BLM បានធ្វើឲ្យ George Floyd ក្លាយទៅជាទុក្ករបុគ្គល ហើយសាលាក្រុងត្រូវសងជម្ងឺចិត្តឲ្យគ្រួសារ​ Floyd ๒๗ លានដុល្លារ។
ជួរភ្នំដងរែក អតីតតំបន់ស្នាក់នៅហ្វឹកហ្វឺនត្រៀមទ័ពរបស់ចលនាឥស្សរៈ​រួមខ្មែរបម្រើជាតិរបស់លោកសឺងង៉ុកថាញ់៕