February 22, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/02-22-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA ដែលជឿជាក់ថាជីវិតគឺការតស៊ូប្រកបដោយក្ដីសង្ឃឹម។អ្នកគ្រូថា ខ្មែរត្រូវបន្តការតស៊ូ ត្រូវក្លាហាន មិនអស់សង្ឃឹម ត្រូវសាមគ្គី ហើយដើរទៅមុខជានិច្ច។๒–«នាទីនិទានចិន» រឿង «សាមកុក» ភាគ ๑๑ ជាថ្មីឡើងវិញ។អស់ពីហេជិននិងមហាត្លឹកកម្រៀវទាំង ๑๐ តុងស្ហួ ឬតាំងតុកក៏ឡើងក្ដាប់អំណាចនៅលួយ៉ាង។តុងស្ហួ ឬ តាំង តុក បានក្លាយទៅជាមេផ្ដាច់ការប្រព្រឹត្តអំពើឧក្រឹដ្ឋអាក្រក់សាមាន្យ ប្រជានុរាស្ត្រស្អប់ខ្ពើមជាទូទៅ។๓–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀងមួយបទឈ្មោះ «អនិច្ចាស្នេហ៍ខ្ញុំ»ច្រៀងដោយ ចាន់ឡៃ វរលក្ខណ៍។๔–«នាទីពីនេះពីនោះ» ចៅក្រម «អិល ម៉រ៉ន» ធ្វើខ្លួនមិនសមជាចៅក្រមនៃតុលាការយុត្តិធម៌តែជាតុលាការសងសឹក តាមឈ្នានីស។Trump នឹងបានលុយរាប់ពាន់លានដុល្លារពីការលក់ភាគហ៊ុននៃវេទិកាសង្គម Truth Social និង បានប្រាក់អ្នកគាំទ្រគេជួយតាមរយៈ GoFundMe.com និងលក់សកបែកជើង ជាដើម។សូមជូនកំណាព្យដើម្បីជាតិរបស់លោក Kim Boun Soan (ស៊ន់ គិម ប៊ុន) នៅប្រទេសបារាំង។