๑–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ๙ វគ្គទី ๑ ពន្យល់ពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។
๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​​និងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
វគ្គទី ๓๐ «ជីវិតកូនថ្លៃ កូនត្រូវតែរស់ បណ្តាំចុងក្រោយរបស់ឪពុកខ្ញុំ» ។​
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមនោសញ្ចេតនាឈ្មោះ «ប្រុសចិត្តខ្មៅនេះ សមតែស្លាប់» ច្រៀងដោយ​ដួង​វីរសិទ្ធ តាមការស្នើសុំរបស់ខ្ញុំបាទ។

๔–«នាទីសុខភាពយើង»

វិធីប្រមូលខ្លាញ់ដែលសំបូរ​ Stem Cells ហៅ Liposuction និងការបង្វិលបំបែក Stem Cells ពីខ្លាញ់។
លោកវេជ្ជបណ្ឌិត​ Dinko KALITERNA គ្រូពេទ្យជំនាញខាងផ្នែក dermato-venereology ជនជាតិក្រូអាត​ម្ចាស់ពហុគ្លីនិក Poliklinika Poliderma ពន្យល់អំពីការអនុវត្ត​និង​ប្រមូល Stem Cells ។
๕–«នាទីពីនេះពីនោះ» អត់មានទេថ្ងៃនេះ៕