๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។
អ្នកដែលបួសខែរ៉ម៉ាដនមានសេចក្ដីរីករាយ ๒ ដង៖ នៅពេលស្រាយបួស​និងនៅពេលបានជួបព្រះអល់ឡោះ។
๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» បរិយាយអំពីរឿងព្រះគោព្រះកែវដែលជាប់ពាក់ព័ន្ធនឹងជំនឿរបស់ខ្មែរ-សៀម-លាវ។
ព្រះកែវមក៌តនៅវត្តព្រះកែវក្នុងវាំងសៀម
ព្រះគោនិងព្រះកែវមានមែនឬទេ? វគ្គបញ្ចប់ ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងដែលខ្ញុំបានចាក់ផ្សាយច្រើនថ្ងៃជាប់ៗគ្នា ​គឺបទ «ប្រុសចិត្តខ្មៅម្នាក់នេះសមតែស្លាប់» ច្រៀងឡើងវិញដោយលោក​សុទ្ធា​រិទ្ធ ព្រោះមានមិត្តអ្នកស្ដាប់ចង់បានទំនុកច្រៀងដែលតែងដោយលោក ថុន ស្រីពេជ្រមានសេចក្ដីដូចតទៅ៖ «យំសុំអង្វរ​លន់តួសូមអូនលើកលែង ឲ្យចិត្តវង្វែងលេងសើចនឹងស្នេហាស្មោះ ក្បត់នឹងកនិដ្ឋា ស្រវាអន្ទាក់សម្រស់ ដាច់ចិត្តបង់បោះអូនឲ្យរីងរៃ… រាល់ពាក្យសន្យាបងនៅតែចាំមិនភ្លេច អូនអើយធ្វើម៉េចពាក្យពេចន៍ល្បិចកលគេខ្ពស់ បងឆ្កួតបង្ករឿងឈ្លោះសាងជម្លោះបែកពីពំុងា ពេលនេះកម្មពារផ្ដន្ទារូបបង អូនវាយបងទៅ ជេរបងទៅ ប្រហារទៅ ប្រុសចិត្តខ្មៅនេះសមតែស្លាប់ តែមុននឹងបងស្លាប់ ចង់ឲ្យអូនស្ដាប់ ស្បថពេលនេះក្នុងនាមប្រុស ចុងក្រោយបង្អស់នៃជីវិត ស្ម័គ្រស្មោះវរមិត្តលុះថ្ងៃសូន្យ៕
๔–«នាទីសុខភាពយើង»
Sea-Buckthorn ឬដើមនិងផ្លែបន្លាឈ្លូសសមុទ្រសម្រាប់នារីដែលប្រាថ្នារក្សាសំណើមក្នុងខ្លួន។
នៅស្រុកចិនគេដាំ Sea-Buckthorn​នៅវាលខ្សាច់។
๕–«នាទីពីនេះពី័នោះ»
ដើម្បីដេញពួកអាកន្ទបមីកន្ទិនចេញពីកម្ពុជា យើងត្រូវចេះវិជ្ជាឈ្លបក្រុង ធ្វើខ្លួនជាចៃសង្គម៕