February 6, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/02-06-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេចជួនណាតមកជំរាបដល់វគ្គទី ๗ ។๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๘๖ ។តេងស៊ាវភីងជេរពួកយួនថាជាពួកឆ្កែនិរគុណចិនខំជួយតាំងពីវ៉ៃបារាំងរហូតដល់បណ្ដេញចក្រព័ត្រអាមេរិកតែនៅចង់ក្រអឺតក្រទមដាក់ចិនទៀត!๓–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀងមនោសញ្ចេតនា ๒ បទសម័យ «អរគុណសន្តិភាព» របស់ត្រកូលអាខ្វាក់អាខ្វិន បទទី ๑ ឈ្មោះ «អ្នកចាស់ចាំអូន» ច្រៀងដោយ កែវ វាសនា និងបទទី ๒ ឈ្មោះ «ប្រុសចិត្តខ្មៅនេះ សមតែស្លាប់» ច្រៀងដោយ ដួង វីរសិទ្ធ។ ខ្ញុំគិតថាស្ដាប់ភ្លេងអស់នេះហើយមានអារម្មណ៍អន្លង់អន្លោចទៅជាមួយទំនុកច្រៀងនិងទំនុកភ្លេង។๔–«នាទីពីនេះពី័នោះ»បណ្ដឹងរបស់ Jack Smith ប្រឆាំង Trump ថានៅពីក្រោយការបះបោរវាយសភាកាលពីថ្ងៃទី ๖ មករា ๒๐๒๑ ត្រូវបានដកចេញពីតារាងកាត់ក្ដី។ នេះជាជ័យជំនះ ๑ ធំរបស់ Trump ។អនាគតផ្ទះសំណាក់លោកធីនៅបុរីអង្គរ៕