ថាច់ពីយ៉ា ​ ណនហ៊ី ប៉ែនវ៉ាណូ ប៊ុនឆន
«នាទីសន្ទនាតុមូល»​ វគ្គទី ๓ ដោយមានលោកថាច់ពីយ៉ាពីបារាំង លោកណនហ៊ីពីបែលហ្ស៊ិក លោកប៉ែនវ៉ាណូពីបារាំង & លោកប៊ុនឆនពីហុល្លង់ចូលរួម បកអាក្រាតវិទ្យុបារាំងអន្តរជាតិ France-Inter ផ្សាយជាភាសាខ្មែរ ដែលធ្លាប់នៅក្រោមការដឹកនាំរបស់ Jean François Tain ដែលបានលក់ខ្លួនឲ្យរដ្ឋាភិបាលខុសច្បាប់នៅភ្នំពេញ ចាំការពារពួកត្រកូលហ៊ុន។
๒–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​។
វគ្គទី ๒๕ «ខ្មែរក្រហមពីរនាក់សម្លាប់សារ៉ុន នៅក្នុងព្រៃ ក្រោយពីគេស្រែកជេរបដិវត្តន៍» បញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
๓–«នាទីចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ច័ន្ទ-ម៉ុល។
វគ្គទី ๓๐ ៖ លោកប៊ុណ្ណ ច័ន្ទម៉ុលដែលជាអ្នកទោសនយោបាយនៅគុកកោះត្រឡាចត្រូវបារាំងតែងតាំងជាកាប៉ូរ៉ាល់ត្រួតត្រាក្រុមអ្នកទោស ๔๐ ប្លាយនាក់​ក្រោយដាល់ឈ្នះកំពូលអ្នកប្រដាល់យួន​យ៉បាតុង។​ លោករៀបរាប់អំពីផ្នែកផ្សេងៗនៅលើកោះត្រឡាចដែលលោកបានទៅឃើញ។
๔–«នាទីតន្ត្រីប្រចាំថ្ងៃចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
๕–«នាទីសុខភាពយើង»
និយាយពីគុណសម្បត្តិរបស់ការផឹកប្រេងអូលីហ្វ ទឹកក្រូចឆ្មារ​និងទឹកឃ្មុំមុនដេក៕