๑–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​។
វគ្គទី ๒๓ «ខ្មែរក្រហមសម្លាប់ស៊ីម នៅក្នុងព្រៃជ្រៅមួយដោយសំងាត់បំផុត» បញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានី​នៃក្រុមព្រះសុរិយា។
๒–«នាទីចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ»​ របស់លោកប៊ុណ្ណ ច័ន្ទ-ម៉ុល។
វគ្គទី ๒๙ ៖ លោកប៊ុណ្ណ ច័ន្ទម៉ុលដែលជាអ្នកទោសនយោបាយនៅគុកកោះត្រឡាចបានឡើងដាល់នឹងជើងឯកប្រដាល់យួនហើយឈ្នះកំពូលអ្នកប្រដាល់យួន​យ៉បាតុងដែលជាជើងឯកលើទឹកដីឥណ្ឌូចិនទាំងមូលនោះទៅទៀត។
๓–«នាទីតន្ត្រីប្រចាំថ្ងៃចុងសប្ដាហ៍»
សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។
๔–«នាទីសុខភាពយើង»
និយាយពីគុណសម្បត្តិរបស់វីតាមីន បេ-9 (អាស៊ីដហ្វូលិក) និង បេ-12 (Cobalamin) ។

๕–«នាទីពីនេះពីនោះ»

តុលាការក្រុងញិវយ៉កកាត់ក្ដីឲ្យ Trump សងជម្ងឺចិត្តអ្នកស្រី E. Jean Carroll អាយុ​ ๘๐ ឆ្នាំជាប្រាក់ ๘๓.๓ លានដុល្លារពីបទបង្ខូចកិត្តិយសអ្នកស្រី។ Trump ​ថារឿងនេះត្រូវតែឧទ្ធរណ៍។
Monique Izzi និង Mom Pom Peang​ ដែលបានជួយ «អាធុល» ឲ្យក្លាយជា «Le Prince Rouge» ដូចព្រះរាជបំណង៕