January 23, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/01-23-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «ពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ដោយលោកនឹងលើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេចជួនណាតមកជំរាប។ វគ្គទី ๕ ។๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់លោក Nayan Chanda អ្នកកាសែតឥណ្ឌា បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๘๔ ។๓–នាទី «តន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀងកន្ទ្រឹមខ្មែរសុរិន្ទឈ្មោះ «នាងមកពីណា នាងចេះភាសាខ្មែរ» ច្រៀងដោយកម្លោះផៃ ផង់សាថន។๔–នាទី «ពីនេះពី័នោះ»ប្រទេសចិនធ្វើខ្លួនជាសេដ្ឋីដើរយកលុយឲ្យគេខ្ចី ๑๕๐ ប្រទេសក្នុងលោកតែនៅចាត់ខ្លួនឯងថាជាប្រទេសកំពុងអភិវឌ្ឍ។ក្រុមហ៊ុនបរទេសរត់ចោលស្រុកចិនទៅរកទៅដទៃវិញហើយ។ចិនអត់ការធ្វើកាន់តែច្រើនព្រោះរោងចក្រ ហាងលក់ទំនិញ ក្រុមហ៊ុននាំគ្នាបិទទ្វារ៕