January 22, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/01-22-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ๗ វគ្គទី ๑ ពន្យល់ពីការប្រើពាក្យខ្មែរផ្សេងៗ ឲ្យបានត្រឹមត្រូវ។๒–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃនិងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានីនៃក្រុមព្រះសុរិយា។វគ្គទី ๒๒ «ការស្លាប់ដ៏កំសត់នៃកូនប្រុសពៅខ្ញុំ មនុស្សដំបូងដែលបានចាកចេញពីគ្រួសារយើង»๓–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនបទ «ស្រណោះដីខ្មែរ» របស់លោក កែវ ស៉ាវ៉ាត់លើកយកមកច្រៀងឡើងវិញដោយអ្នកស្រីហិនទ្រី ហៅអ្នកម្ដាយ នៅខេត្តឧត្តរមានជ័យ លោកអ្នកនាងណាស្រឡាញ់សម្លេងអ្នកស្រីនេះហើយប្រាថ្នាជូនរង្វាន់ខាន់ខៅដល់គាត់សូមទាក់ទងគាត់ដោយត្រង់តាមរយៈទូរស័ព្ទលេខ ๐๙๗-๒๑๐-๑๓๓๑ ឬ ABA អ្នកម្ដាយ ๕๐๐-๕๐๔-๒๕๐។๔–«នាទីសុខភាពយើង»ចេកចាត់ទុកថាជាប្រភពវីតាមីន បេ-๖ យ៉ាងសំខាន់។๕–«នាទីពីនេះពីនោះ»អតីតអនុប្រធានាធិបតី Mike Pence ឈ្លោះពាក្យសម្ដីជាមួយអ្នកវិភាគ Tucker Carlson ដោយឆ្លើយទៅនឹងសំនួរថាមិនគិតគូរពីអ្នកក្រីក្រអនាថាឥតផ្ទះសំបែងនៅគរគោកនៅអាមេរិកទេឬអី ថាមិនមែនជារឿងដែលគួរឲ្យលោកបារម្ភឡើយ។Trump អាចសម្រេចចិត្តតែងតាំងតំណាងរាស្ត្រពីញិវយ៉កអ្នកស្រី Elise Stefanik ជាបេក្ខជនអនុប្រធានាធិបតីគូនឹងលោក៕