January 21, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/01-21-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីសំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង ឬអត្តសញ្ញាណខ្មែរ ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។នៅក្នុងវគ្គទី ๒๑ នៃបទសម្ភាសន៍នេះលោកសាស្ត្រាចារ្យបន្តពន្យល់អំពីអ្វីទៅគឺអ្នកបូនរបស់ខ្មែរសម័យបុរាណមុនទទួលរងឥទ្ធិពលពុទ្ធ-ព្រហ្មញ្ញសាសនា។๒–«នាទីនិទានចិនរឿង សាមកុក» ភាគ ๓ ណែនាំឲ្យស្គាល់ ឆៅឆៅ ក្រោយបាននិយាយអំពី លិវប៉ីនិងប្អូនៗគឺកួនយូនិងចាងហ្វេយនាំគ្នាកទ័ពទៅបង្ក្រាបពួកចោរជួតក្បាលសំពត់លឿង។ឧត្តមសេនីយ៍ ឆៅឆៅ ឬ ឆៅមេងដេជារដ្ឋបុរស ស្ដេចត្រាញ់ និងកវីចិនសម័យសាមកុក។ចម្រៀងកម្ពុជាក្រោម «វាចាបណ្ដាំចុងក្រោយរបស់វីរបុរសឧកញ៉ាសឺនគុយ» ។๔–«នាទីពីនេះពីនោះ»Macron ទទួលជួបនឹងនាយករដ្ឋមន្ត្រីហ៊ុនឡេយ៉ាងរាក់ទាក់ សង្ឃឹមថាវានឹងមិនកំណាចដូចអាខ្វាង។ខ្មែរនៅបារាំងនិងប្រទេសជិតខាងទទួលស្វាគមន៍អានាយកហ៊ុនឡេយ៉ាងកក់ក្ដៅចាត់ទុកថាជារឿងចាស់តួអង្គថ្មី។អ្នកភូមិនៅតំបន់គ្រប់គ្រងដោយអប្សរាដែលគេហៅថាអប្សរាយួនទៅហើយនោះបន្តការតវ៉ាប្រឆាំងការគាបសង្កត់។ធ្វើទាហានកងយោធពលខេមរភូមិន្ទមានឯកសណ្ឋានច្រើនបន្លាស់តែក្រអាវុធ៕