January 20, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/01-20-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ។វគ្គទី ๒๑ «ខ្មែរក្រហមបោកប្រាស់យើងបញ្ជូនមកធ្វើបាបនៅក្នុងព្រៃក្រវ៉ាញ» បញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានីនៃក្រុមព្រះសុរិយា។๒–«នាទីចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ» របស់លោកប៊ុណ្ណ ច័ន្ទ-ម៉ុល។វគ្គទី ๒๘ (សុំអភ័យទោសខ្ញុំរុករកវគ្គទី ๒๗ មិនឃើញ សុំរំលងមួយវគ្គទៅចុះ) ៖ លោកប៊ុណ្ណ ច័ន្ទម៉ុលត្រៀមខ្លួនឡើងដាល់នឹងជើងឯកប្រដាល់យួន ๒ នាក់ តើនឹងស៊ូពួកវាបានឬទេ?๓–«នាទីតន្ត្រីប្រចាំថ្ងៃចុងសប្ដាហ៍»សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។๔–«នាទីសុខភាពយើង»ថ្ងៃនេះនិយាយពី វីតាមីន B-5 ឬ Acide Pantothenique ជួយការដុតកំដៅតេលិកាគឺពពួកប្រេងឬខ្លាញ់ អាស៊ីដអាមីនេ និង សារធាតុស្ករគ្លុយកូហ្ស និងជួយសំយោគគ្រាប់ឈាមក្រហម Neurotransmitters កូឡេស្តេរ៉ុល អ៊រម៉ូន ប្រូតេអ៊ីន និងខ្លាញ់ផ្សេងៗ។ជំហានទាំង ๕ នៃការប្រមូលផល Adipose-derived Stem Cells គឺកោសិកាមេពីស្រទាប់ខ្លាញ់ ហើយកោសិកាមេទាំងនេះក៏នឹងបំបែកខ្លួនទៅជាកោសិកាសរសៃប្រសាទ កោសិកាឆ្អឹង កោសិកាឆ្អឹងទន់ កោសិកាខ្លាញ់ និងកោសិកាសាច់ដុំ។ត្រៀមក្បាលពោះអតិថិជនដើម្បីធ្វើ Liposuction គឺបូមយកខ្លាញ់មកចម្រាញ់យក Stem Cells ។យកសឺរាំងចាក់ប្រមូលខ្លាញ់ហើយបូម។បានខ្លាញ់លាយឈាមយកមកច្រកបំពង់ដើម្បីញាត់បញ្ចូលម៉ាស៊ីនបង្វិល Centrifuge ។សួរបញ្ជាក់សហការីថាត្រូវការបរិមាណ Stem Cells ប៉ុន្មានមុននឹងបញ្ចូលបំពង់ខ្លាញ់ទៅក្នុង Centrifuge ។ម៉ាស៊ីនរាប់គ្រាប់ Stem Cells បានរាប់រយលានគ្រាប់ អ្នកខ្លះមានដល់ពាន់លានទៀតផង៕