January 19, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/01-19-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីព្រះពុទ្ធសាសនា»ទេសន៍គ្រែពីរ រវាងព្រះតេជគុណលៀងសំណាងពីស្រុកត្រាំកក់នឹងជួនកក្កដាពីវត្តប្រាសាទនាងខ្មៅខេត្តតាកែវស្ដីពីការទ្រាំដែលចាំបាច់ត្រូវមានដើម្បីធ្វើបុណ្យនិងដើម្បីរស់។๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» ។វគ្គទី ๓๖ សូមជូនឌីយ៉ាក្រាមនៃការប្រើក្រុមជនពាលដើម្បីកម្ចាត់សត្រូវ របស់ហ៊ុនសែននិងគណបក្សប្រជាជន ដោយបង្ហាញដៃជោះងវាតែមួយក្រុមតូច។๓–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀងកន្ទ្រឹមមួយបទឈ្មោះ «ក្របីជល់ចេក» ច្រៀងដោយស្មៀនឆៃភិមផា នៃវង់ «ใพโรจน์ซาวด์» កន្ទ្រឹមសុរិន្ទ។๔–«នាទីពីនេះពីនោះ» បាតុកម្មខ្មែរ-អឺរ៉ុបនាក្រុងប៉ារីសថ្ងៃ ๑๘ មករា ๒๐๒๔ ទាមទារឲ្យលោកប្រធានាធិបតី Emmanuel Macron ញ៉ាំងឲ្យហ៊ុនម៉ាណែត (ហៅហ៊ុនឡេ) គោរពនិងអនុវត្តសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ๒๓ តុលា ๑๙๙๑ ។ព្រះអង្គគ្រូយសហ៊ុតខឹមចារោក៏បាននិមន្តមកចូលរួមនិងថ្លែងយោបល់ទៅកាន់បាតុករខ្មែរផងដែរ។បាតុកម្មនេះធ្វើឡើងក្រោមការដឹកនាំរបស់ប្រធានក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ ប៉ែនវ៉ាណូ។ថ្វីបើថ្ងៃ ๑๘ មករាជាថ្ងៃធ្វើការតែខ្មែរនៅអឺរ៉ុបជាច្រើនបានមកចូលរួមបាតុកម្មស្នេហាជាតិនៅក្រុងប៉ារីសមួយនេះ។ខ្មែរនៅអឹរ៉ុបទាមទារឲ្យមិនតែកម្ពុជាប៉ុណ្ណោះទេ តែជាពិសេសប្រទេសបារាំងដែលជាសហប្រធាននៃកិច្ចព្រមព្រាងសន្តិភាពក្រុងប៉ារីសអនុវត្តកិច្ចព្រមព្រាងទាំងនេះផង។មានទាំងព្រះសង្ឃទាំងគ្រហស្ថទៅចូលរួមបាតុកម្ម។មានទាំងប្រុសទាំងស្រី មកសុំឲ្យបារាំងគាបឲ្យក្រុងភ្នំពេញគោរពកិច្ចព្រមព្រាងក្រុងប៉ារីសថ្ងៃ ๒๓ តុលា ๑๙๙๑ ។យើងនៅមិនទាន់ដឹងទេថាតើប្រធានាធិបតី Emmanuel Macron មានប្រតិកម្មយ៉ាងណាទៅនឹងការទាមទាររបស់ខ្មែរនៅអឺរ៉ុបជាពិសេសខ្មែរ-បារាំងដែលបោះឆ្នោតឲ្យលោកនោះ៕