January 18, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/01-18-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CAស្ដីពីការដែលយុវជនខ្មែរសម័យសន្តិភាពក្លែងក្លាយរបស់អាស៊ីជោរ កំពុងត្រូវពួកក្រុមហ៊ុនស្រាបៀរកូនចៅរបស់វាពង្វក់ឲ្យចេះផឹកគ្រឿងស្រវឹងទាំងប្រុសទាំងស្រីយ៉ាងឥតអៀនខ្មាស់ឡើយ។๒–«នាទីនិទានចិន» រឿង «សាមកុក»ភាគ ๒ ៖ លិវប៉ី ដឹកនាំការស្បថសច្ចាប្រណិធានប្រកាសធ្វើជាបងប្អូនរួមឧទរជាមួយ កួនយូ និងចាងហ្វេយនៅចម្ការផ្លែប៉ែស្ហ។៣–«នាទីតន្ត្រីប្រចាំថ្ងៃ» ថ្ងៃនេះវិទ្យុយើងមានផ្សាយរឿងសាមកុក ដូច្នេះក្នុងនាទីតន្ត្រីសូមជូនចម្រៀងចិនមួយបទទៅចុះ ហើយក៏ជាចម្រៀងចូលឆ្នាំចិនដែលនឹងមកដល់នៅថ្ងៃទី ๑๐ កុម្ភៈខាងមុខនេះ។៤–«នាទីសុខភាពយើង»វីតាមីន C និង B Complex មានទាំងតម្លៃលៀនភ្នែកនិងតម្លៃមិត្តភាព ទៅតាមម៉ាក តាមបរិមាណ។៥–«នាទីពីនេះពីនោះ»Trump ឈ្នះ Caucuses នៅ Iowa បន្តដំណើរទៅរដ្ឋ New Hampshire មួយអាទិត្យមុនថ្ងៃបោះឆ្នោត Primary ។អ្នកក្រុង Atkinson រដ្ឋ NH មកចូលជួរពេលទឹកកកធ្លាក់រង់ចាំចូលរួមស្ដាប់ Trump ធ្វើយុទ្ធនាការរកសម្លេងគាំទ្រក្នុងការបោះឆ្នោត Primary ។លោកព្រឹទ្ធាចារ្យអ៊ូជានអ៊ី ឬ ង៉ោរី (រូបថតកាលពីទើបនឹងពេញវ័យ) ស្វែងរកមិត្តចាស់ៗ សម័យនៅស្រុកខ្មែរ៕