January 17, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/01-17-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីសាសនាសាកល ៖ សាសនាឥស្លាម» សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម។ស្ដីអំពីការធ្វើសឡាតជុមអាត់គឺថ្វាយបង្គំអល់ឡោះនៅថ្ងៃសុក្រនៃសប្ដាហ៍។๒–«នាទីជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនភាគ ๔ រឿង «សុភាទន្សាយ» ជារឿងព្រេងដែលផ្ដល់ពាក្យស្លោកមួយចំនួនដល់ភាសាខ្មែរ ដូចជាឃ្លាថា «គ្រុនទន្សាយ» «ត្រីរ៉ស់ក៏រួចទន្សាយក៏រួច» «ដល់ត្រើយសើយគូទដាក់» ។ល។๓–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀងចិនមួយបទឈ្មោះ «Huāhǎoyuèyuán yè» ប្រែថា «ផ្ការីកនៅរាត្រីព្រះច័ន្ទពេញវង់»ច្រៀងដោយកញ្ញា Liu Zi Ling ។๔–«នាទីពីនេះពី័នោះ»ហ៊ុនឡេនាំភរិយាទៅអឺរ៉ុប ๑๓-๑๙ មករា និងជួបប្រាស្រ័យជាមួយ Emmanuel Macron នៅប៉ារីស ๑๘ មករា។ហ៊ុនឡេនិងភរិយាទៅដល់ Davos ប្រទេសស្វិស។លោកប៉ែនវ៉ាណូដាស់ខ្មែរអឺរ៉ុបឲ្យទៅធ្វើបាតុកម្មទាមទារឲ្យបារាំងគាបហ៊ុនឡេឲ្យទទួលស្គាល់សន្ធិសញ្ញា ๒๓ តុលា ๑๙๙๑ ។ចាំមើលថាតើលោកចៅក្រមនឹងកាត់ក្ដីយ៉ាងណាទៅលើ Trump និងកូនៗ។ស្មាក្ដីស្រុក Fulton, GA ដែលប្ដឹង Trump ថាប្រើអំណាចជ្រាតជ្រែកការបោះឆ្នោត ត្រូវចាប់បានថាសហាយស្មន្ធនឹងមេធាវីប្ដីគេ និងគៃបន្លំលុយរដ្ឋយកមកនាំសហាយជិះកប៉ាល់កំសាន្ត។នារីពាក់អាវមានខ្សែក្រវាត់គឺ លោកយាយ E. Jean Carroll អាយុ ๘๐ ឆ្នាំដែលប្ដឹង Trump ទារ ๑๐ លានដុល្លារព្រោះ Trump មើលងាយថាមិនមែនស្រីក្នុងក្រសែភ្នែក!លោកប្រធានឱកសឿមជូនពរឆ្នាំថ្មី និងរាយការណ៍ប្រាប់ពីដំណើរជឿនលឿននៃគម្រោងបុរីអង្គរ។