๑–នាទី «ពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA លើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេច​ជួនណាត​យកវគ្គទី ๔ មកជំរាប។
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๘๓ ​។
មុនយួនលើកទ័ពវាយលុកកម្ពុជា ប៉ុលពតក្រពុលមុខ លែងទុកចិត្តគ្នាឯង សម្លាប់ដៃស្ដាំរបស់ខ្លួននៅភូមិភាគបូព៌ាគឺសោភឹមនិងគ្រួសារ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងមួយបទឈ្មោះ «La Plus Belle Pour Aller Danser» ស្រង់ពីកុនបារាំង-អ៊ីតាលីឆ្នាំ ๑๙๖๔ រឿង «Cherchez l’Idole» ច្រៀងដោយ Sylvie Vartan អ្នកចម្រៀងបារាំងដើមកំណើតប៊ុលហ្ការី។
សូមជូនចម្រៀងមួយបទទៀតឈ្មោះ «អូនចង់រាំជាមួយបង» យកតាមទំនងបទបារាំងខាងលើ ច្រៀងដោយអ្នកស្រីហួយមាស​​ កាលពីសម័យសង្គម។
๔–នាទី «ពីនេះពី័នោះ»
Dr. Martin Luther King Jr. (ទី ๒ ពីស្ដាំ) មុនត្រូវ​ស្នៃពើរបាញ់ស្លាប់ថ្ងៃ ๔ មេសា ๑๙๖๘ នៅក្រុង Memphis, TN ។
Trump ឈ្នះ ការបោះឆ្នោតជ្រើសរើសតំណាងបក្សសាធារណរដ្ឋនៅរដ្ឋ Iowa បាន ๕๑% ស្មើនឹងបានប្រតិភូ ๒๐ នាក់។
ប្រធានក្រុម ๒๓​ តុលា​ ๑๙๙๑ អំពាវនាវឲ្យខ្មែរនៅអឺរ៉ុបចូលរួមបាតុកម្មថ្ងៃព្រហស្បតិ៍ ๑๘ មករា à partir de 12h30 à Paris 8ème , à côté du Métro , Station : Saint-Philippe du Roule រឿងប្រធានាធិបតី Macron ទទួលជួប នាយកហ៊ុនឡេ៕