January 13, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/01-13-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ។វគ្គទី ๑๙ «អំពើឃោរឃៅអមនុស្សធម៌នៃពួកខ្មែរក្រហមក្នុងការជម្លៀសលើកទី ๓» បញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានីនៃក្រុមព្រះសុរិយា។๒–«នាទីចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ» របស់លោកប៊ុណ្ណ ច័ន្ទ-ម៉ុល។វគ្គទី ๒๖ ៖ លោកប៊ុណ្ណ ច័ន្ទម៉ុលបានបារាំងតែងតាំងឲ្យធ្វើកាប៉ូរ៉ាល់មើលការខុសត្រូវលើអ្នកទោសយួននិងខ្មែរដែលជាក្រុមនេសាទមានជីវភាពរស់នៅសុខស្រួលជាងមុន ។๓–«នាទីតន្ត្រីប្រចាំថ្ងៃចុងសប្ដាហ៍»សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។๔–«នាទីសុខភាពយើង»ថ្ងៃនេះនិយាយពី វីតាមីន B-3 ឬ Niacin ជួយបន្ថយ LDL និង Triglycerides និងបង្កើន Cholesterol ល្អ ហើយជួយព្យាបាល Pellagra គឺជម្ងឺខ្វះវីតាមីន B-12 ធ្វើឲ្យប្រេះស្បែក។๕–«នាទីពីនេះពីនោះ» កោះត្រឡាចឬ Poulo Condor យួនហៅ Côn Đảo។គុកកោះត្រឡាចពីសម័យអាណានិគមបារាំង។មតិតេជគុណរីមចាន់រ៉ាអំពីជំហរដែលថាបរទេសធ្វើឲ្យខ្មែរលែងរវល់រឿងជាតិ។អ៊ីស្រាអែលអះអាងថារឹបអូសនិងកម្ទេចឃ្លាំងអាវុធពួកហាម៉ាស់បាន ๗ កន្លែងក្នុងតំបន់ហ្កាហ្សាធ្វើឲ្យទាហានហាម៉ាស់ ๒๔๖๐๐ នាក់សុំចុះចាញ់ មេធំ Yahya Sinwar ប្រគល់ខ្លួន។អ៊ីស្រាអែលត្រូវគេអះអាងថាឈ្នះសង្គ្រាម ๓ ខែ៕