๑–«នាទីព្រះពុទ្ធសាសនា​»
ទេសន៍គ្រែ ๒ ដោយភិក្ខុគូ សុភាព ពូកែខាងឆ្លើយនិង ភិក្ខុជួន កក្កដាពូកែខាងសួរ ស្ដីពីរឿងធ្វើបុណ្យដោយប្រយោល គឺសុំឲ្យអ្នកទី ๓ ធ្វើបុណ្យជំនួស តើបានបុណ្យឬអត់។
๒–«នាទីទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ»​ ។
វគ្គទី ๓๕ ស្ដីពីនយោបាយប្រើក្រុមជនពាលបង្ក្រាបប្រជាជនខ្មែរដោយ​មេ​ «๓ ហ» គឺ ហ-ហ៊ុនសែនមេបញ្ជាការធំ ហ-ហេងពៅអ្នកផ្ដល់ថវិកា និង​ហ-ហុកឡងឌីអ្នកប្រើពួកអន្ធពាលអាវខ្មៅនិងកងប្រដាប់អាវុធរួមទាំងយោធា។
​๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «វិលមកវិញអូន»ច្រៀងដោយម៉ៅ ហាជី និងបទសៀមភាគឦសានឈ្មោះ
«กลับคำสาหส่า» (ប្ដូរចិត្តណាអូន) ច្រៀងដោយកញ្ញា มินตรา น่านเจ้า។
๔–«នាទីពីនេះពីនោះ» 
ចៅក្រមតុលាការកំពូលក្រុង Manhattan លោក Arthur Engoron (អ្នកខ្លះហៅគាត់ថា ចៅក្រម En-Moron) ប្រកាសថា​នឹងសម្រេចកាត់ទោស Trump រឿងបំប៉ោងតម្លៃទ្រព្យសម្បត្តិមុនដាច់ខែមករា​ឬអាចពន្យារទៅទៀត។
នៅដើមឆ្នាំនៃការបោះឆ្នោត Trump និង Biden បានទទួលការគាំទ្រពីអ្នកបោះឆ្នោតស្មើគ្នា ๓๕%​ ទល់នឹង ๓๕% ។
កូរ៉េខាងត្បូងគេចេញបំរាមហើយ រដ្ឋាភិបាលអាហ៊ុនឡេគួរតែចេញច្បាប់ហាមសម្លាប់និងស៊ីសាច់ឆ្កែ ទុកឲ្យយួនវាស៊ីតែវាទៅចុះ។
បុរីអង្គរនៅ N Carolina គួរតែបង្កើតជាសួនព្រៃឥសិបតនមឫគទាយវ័ន​ព្រោះយើងមានឈ្លូសស្រាប់ហើយ។