๑–បទសម្ភាសន៍ ៖ វគ្គទី ๒ នៃបទសម្ភាសន៍ របស់តំណាងវិទ្យុខ្មែរពិភពលោកប្រចាំអឺរ៉ុបលោកថាច់ពីយ៉ា ជាមួយលោក​លីពឿង អនុប្រធានក្រុមប្រឹក្សាភិបាល CNRPO និង​លោក​ប៉ែនវ៉ាណូ ប្រធានក្រុមប្រឹក្សា​ ๒๓ ​តុលា ๑๙๙๑ ពិភពលោក បើកមុខ ๗ មករា ๑๙๗๙ ថាមិនមែនជាថ្ងៃដែលយួនមកជួយរំដោះកម្ពុជាទេ ​តែជាថ្ងៃយួនចូលមកគ្រប់គ្រងកម្ពុជា មកទល់ពេលនេះ ๔๕ ឆ្នាំហើយ។​

๒–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង ​ឬអត្តសញ្ញាណខ្មែរ​ ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។
នៅក្នុងវគ្គទី​ ๑๙ នៃបទសម្ភាសន៍នេះលោកសាស្ត្រាចារ្យប្រាប់លោកសំបូរិន្ទថាលោកមិនមានឯកសារបញ្ជាក់ពីប្រវត្តិស្ដេចហ៊ុនទៀននិងព្រះនាងលីវយី ​ក្រៅពីប្រភពពីស្រុកចិនខ្លះតែប៉ុណ្ណោះ​។
๓–នាទី «និទានអារ៉ាប់ រឿងកំពូលនាវិក​ស៊ិនបែដ»
ការផ្សងព្រេងលើកទី ๗ ជាលើកចុងក្រោយរបស់ស៊ិនបែដកំពូលអ្នកធ្វើដំណើរផ្លូវសមុទ្ររបស់ពួកអារ៉ាប់សម័យ កាលីហ្វ ហារុន អាល់-រ៉ាស្ហិដនៃក្រុងបាកដាដ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
ថ្ងៃអាទិត្យនេះសូមជូនចម្រៀងពិរោះពីឆ្នាំ ๑๙๖๗ ឈ្មោះ «A Whiter Shade of Pale» (ប្រែលេងៗ ថា «ឡើងស្លាំងដូចក្រដាស»)​ របស់វង់តន្ត្រីអង់គ្លេស Procol Harum និងច្រៀងដោយ Gary Brooker (RIP 02/19/22) ។
មិនអស់ចិត្តខ្ញុំសូមជូនចម្រៀងដដែល យកមកច្រៀងឡើងវិញដោយអ្នកចម្រៀងស្រ្តីល្បីឈ្មោះជនជាតិអង់គ្លេស Lucy Thomas ។
๔–នាទី «ពីនេះពីនោះ»
« ๗ មករាផែនការយួន!»
តុលាការកំពូលនឹងកាត់ក្ដីនៅខែក្រោយនេះថាតើគេអាចលុបឈ្មោះត្រាំចេញពីសន្លឹកឆ្នោតតាមរដ្ឋនានាបានឬមិនបាន៕