January 6, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/01-06-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–បទសម្ភាសន៍ ៖ វគ្គទី ๑ នៃបទសម្ភាសន៍ របស់តំណាងវិទ្យុខ្មែរពិភពលោកនៅអឺរ៉ុបលោកថាច់ពីយ៉ា ជាមួយលោកលីពឿង ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហមដែលមានយួននៅពីក្រោយ បច្ចុប្បន្នលោកជាអនុប្រធានក្រុមប្រឹក្សាភិបាល CNRPO និងលោកប៉ែនវ៉ាណូ ប្រធានក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ ពិភពលោក នាំគ្នាបើកមុខល្បិច ๗ មករា ๑๙๗๙ ដែលមិនមែនជាថ្ងៃយួនចូលមកជួយរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនោះទេ តែជាថ្ងៃដែលយួនចូលមកគ្រប់គ្រងកម្ពុជា មកទល់ពេលនេះ ๔๕ ឆ្នាំហើយ។ ๒–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ។វគ្គទី ๑๗ «ផែនការខ្មែរក្រហម កសាងប្រឡាយទឹកដោយប្រើកម្លាំងមនុស្សទាំងស្រុង» បញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានីនៃក្រុមព្រះសុរិយា។๓–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ» របស់លោកប៊ុណ្ណ ច័ន្ទ-ម៉ុល។វគ្គទី ๒๕ ៖ លោកប៊ុនចន្ទ-ម៉ុលឡើងដាល់ឈ្នះអាបេអ្នកទោសយួនដែលជាជើងឯកប្រដាល់ធ្វើឲ្យ បារាំងមេគុកពេញចិត្តតែងតាំងឲ្យធ្វើជាកាប៉ូរ៉ាល់មើលការខុសត្រូវលើក្រុមសម្ងាត់នៅកោះត្រឡាច។๔–នាទី «តន្ត្រីប្រចាំថ្ងៃចុងសប្ដាហ៍»សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។๕–នាទី «សុខភាពយើង»ថ្ងៃនេះនិយាយពី វីតាមីន B-1 ឬ Thiamine ជួយខួរក្បាលនិងបេះដូងនិងទប់ស្កាត់មិនឲ្យកើតជម្ងឺ Beriberi គឺជម្ងឺស្ពឹកលែងមានអារម្មណ៍ដឹងថាប៉ះស្អីខ្លះហើយ។๖–នាទី «ពីនេះពីនោះ» លោកប៉ែនវ៉ាណូប្រធានក្រុមប្រឹក្សា ๒๓ តុលា ๑๙๙๑ នៅបារាំងនិងលោកហុងលិម ប្រធានCambodian Advocacy Team នៅអូស្ត្រាលី ផ្ចាលអ្នកនៅពីក្រោយការវាយប្រហារទៅលើក្រុមសកម្មជន ๒๓ តុលាខ្មែរនៅស្រុកសៀមកាលពី ๓๑ ធ្នូកន្លងមកនេះ៕