January 5, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/01-05-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «នាទីព្រះពុទ្ធសាសនា»វគ្គទី ๒ នៃការតបសំនួរ របស់ភិក្ខុ ធម្មប្បិយោ រីមចាន់រ៉ា ដោយលោកបានអធិប្បាយពីឧត្តមភាពរបស់ព្រះសម្មាសម្ពុទ្ធដ៏ខ្ពង់ខ្ពស់លើសស្ដេចផែនដីទាំងពួង ព្រោះព្រះអង្គគឺជាធម្មរាជា។๒–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» ។វគ្គទី ๓๔ ស្ដីពីល្បិចបក្សប្រជាជនក្រោមបញ្ជាហ៊ុនសែនបម្រើយួនឈ្លានពានក្នុងការលេបទឹកដីកម្ពុជា។๓–នាទី «តន្ត្រីប្រចាំថ្ងៃ»សូមជូនបទស្មូធ្យមួយបទឈ្មោះ «លាហើយ» សូត្រដោយលោក ខាន់សំណាង។๔–នាទី «ពីនេះពីនោះ» សម្ដេចឳជេរយួនថា «យួនវាជាមនុស្សក្រពើ! វាជាក្រពើ!» លោកខំជួយវាទាល់តែខ្លួនឯងត្រូវខ្មែរកាត់ទោស!លោកប៉ែនវ៉ាណូទទួលសៀវភៅនិពន្ធដោយសពលោកប៊ីវឆៃលាង ពីលោកយាយប៊ីវឡាយគឹមសួនឧត្តមភរិយាលោកប៊ីវឆៃលាង អាយុ ខ្វះបីឆ្នាំទៀតគ្រប់ ๑๐๐ ៕