January 1, 2024កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/01-01-24_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «អក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ๕ វគ្គទី ๒ ពន្យល់ពីការប្រើពាក្យខ្មែរផ្សេងៗ ដែលមានពាក្យខ្លះខ្ចីយកពីបរទេសមក ដូចជាពាក្យថា «ស៊ីញែក» ក្នុងឃ្លាថា «ផ្សារស៊ីញែក» ជាដើម។๒–នាទី «សៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃនិងអានបញ្ចូលសម្លេងដោយលោកវីរៈ វ៉ារ៉ានីនៃក្រុមព្រះសុរិយា។វគ្គទី 16 «បដិវត្តន៍ឡប់ឡែនៃពួកផ្តាច់ការខ្មែរក្រហម»๓–នាទី «តន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀងដាស់សតិជាតិខ្មែរឈ្មោះ «វាសនាអង្គរ» ច្រៀងដោយលោកកុយវណ្ណាពីប្រទេសបារាំង។៤–នាទី «សុខភាពយើង»ថ្ងៃនេះសូមនិយាយអំពី «វីតាមីននិងមីនេរ៉ាល់»๕–នាទី «ពីនេះពីនោះ»ប្រទេស គិរីបាទី នៅមហាសមុទ្រប៉ាស៊ីហ្វិកជាប្រទេសដែលទទួលទេវតាឆ្នាំថ្មីឆ្នាំ ๒๐๒๔ មុនគេក្នុងលោក។បងប្អូននៅទីក្រុង ស៊ិដនី ប្រទេសអូស្ត្រាលី សប្បាយនឹងយប់ឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី។បងប្អូនបារាំងនៅប៉ារីសចូលរួមអបអរសាទរឆ្នាំថ្មី ๒๐๒๔ ។កោះ Baker និង Howland នៅនីរតី ក្រុង Honolulu, Hawai ចូលឆ្នាំថ្មីក្រោយគេ។សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស់ នៅយូរទៀត ខាងអ៊ីស្រាអែលថា។អ៊ុយក្រែននិងរុស្ស៊ីបន្ទោសគ្នាទៅវិញទៅមកពីការវាយប្រហារទៅលើជនស៊ីវិល។សេដ្ឋកិច្ចចិនដាំក្បាលចុះតាំងពីឆ្នាំ ๒๐๑๐ ៕