05Jan/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 05.01.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ស្ដីអំពីវេទនារម្មណ៍ចំំពោះសេចក្ដីឈឺផ្សារបស់ជនរងគ្រោះ មាន​ដូចជាអ្នករងរបួសនិងស្លាប់ក្នុងភ្លើងឆេះកាស៊ីណូនៅប៉ោយប៉ែតពេលថ្មីៗនេះ ។ ២–«នាទីសម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃនៅ Norwalk, CA ស្ដីពីសារៈសំខាន់របស់សាមគ្គីធម៌ដែលអាចធ្វើឲ្យខ្មែរឈ្នះ ហើយដែលបានជួយឲ្យខ្មែរឈ្នះនិងចម្រើនរុងរឿងមកក្នុងសម័យអង្គរដែលមានសាមគ្គីសាមគ្គានំនោះ ។ ៣–«នាទីនិទានអារ៉ាប់​» សូមជូនវគ្គទី ៦៨ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងឈ្មោះ «The Sound of Silence» របស់ Simon & Garfunkel ច្រៀងដោយRead More…

04Jan/23

កម្មវិធីផ្សាយ ថ្ងៃពុធ 04.01.2023

១–«នាទី ទេវកថាក្រិក-រ៉ូម៉ាំង» ដែលនឹងលើកយករឿងរបស់ Ceres និង Proserpine មកជំរាបបន្តបញ្ចប់វគ្គ ។ ២–បាឋកថារបស់លោក​អាំងជូលាន​សាស្ត្រាចារ្យ នរវិទូប្រចាំមហាវិទ្យាល័យបុរាណវិជ្ជា ស្ដីពីកំណើតនគរខ្មែរប្រៀបធៀបរឿងព្រេងទៅនឹងបូរាណវិទ្យា ភាគ ៣។ ៣–«នាទីតន្ត្រី»​ សូមជូនបទ «Smoke Gets in Your Eyes» ឬផ្សែងចូលភ្នែកអ្នក ច្រៀងដោយវង់ The Platters កាលពីឆ្នាំ ១៩៥៩ ។ ៤–«ពីនេះពីនោះ» ៕

03Jan/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 03.01.2023

១ – ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ទេសន៍ពីការពិតដែលថា​ភាពលំបាកគឺជាមេរៀនគ្មានក្នុងសាលា។ ២ – «នាទីរឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៤២) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA​​ ។ ៣ – រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda វគ្គទី ៣០​អានដោយសានសុវិទ្យ ​។ ៤ –Read More…

02Jan/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 02.01.2023

១ – នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអំណាន វគ្គទី ​២៤ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។ ២ – «នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា ដែលថ្ងៃនេះលោកនឹងនិយាយពី​​​ អាជ្ញាធរកុម្មុយនីស្តយួន​បន្តធ្វើបាបខ្មែរកម្ពុជាក្រោម​ជាពិសេសបង្ខំឲ្យវត្តខ្មែរក្រោម​រុះរើសាលាឆទាននៃវត្តខ្មែរមួយនៅខេត្តឡុងហោ។ ៣ – «នាទីតន្ត្រី» សូមជូនចម្រៀងิមួយបទឈ្មោះ «នឹកចង់បានប្ដី » ច្រៀងដោយ អ្នកស្រីទូចស៊ុននិច ។​ ៤ – «នាទីពីនេះពីនោះ»​​​​Read More…

01Jan/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 01.01.2023

១ – «នាទីវប្បធម៌អក្សរសាស្ត្រ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ២ ។ ២ – ​និទានអារ៉ាប់សូមជូនវគ្គទី ៦៧ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៣ – «នាទីតន្ត្រី» សូមជូនចម្រៀងច្រៀងដោយណាយវណ្ណេត​និង ហ៊ឹមស៊ីវន ឈ្មោះ​ «ជូនពរឆ្នាំថ្មី» ។ ៤ – «នាទីពីនេះពីនោះ»​ មានគេទាយថា ចិនឆ្នាំRead More…