04Feb/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 04.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ទេសន៍ថាយើងគប្បីព្រមរស់ស្របតាមច្បាប់ធម្មជាតិ ។ ២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមត្រឡប់មកចាប់ផ្ដើមពីរឿង Theogony របស់ Hesiod ដែលរៀបរាប់អំពីសម័យ Chaos ចូលសម័យ Titans រួចសម័យ ​​Zeus ។ ៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ស្ដីពីស្ថានការណ៍សឹកនៅវៀតណាមកាលពីឆ្នាំ ១៩៦៩។ ៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងខ្មែរមួយបទឈ្មោះ «ឆ្នាំអូន ១៦»​Read More…

03Feb/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 03.02.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៣៣ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–បទសម្ភាសន៍របស់សារពត៌មានអ៊ីឡិចត្រូនិច ថ្មីៗ ជាមួយលោកនរវិទូអាំង​ ជូលាន  ​សាស្ត្រាចារ្យ ប្រចាំ​មហាវិទ្យាល័យបុរាណវិទ្យា ស្ដីពីមូលហេតុ ដែលថាឧទ្យានអង្គរមានជីវិត និងត្រូវតែមានជីវិតរហូត។ ៣–នាទីតន្ត្រីថ្ងៃនេះសូមជូន​បទ “La Vie En Rose” របស់ Edith Piaf ច្រៀងដោយ​ Casey Breves ដោយមាន​បងប្រុស Dylan BrevesRead More…

02Feb/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 02.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់អធិប្បាយថាហេតុអ្វីទើបគួរយកធម៌មកដាក់ក្នុងជីវិតរាល់ថ្ងៃ។ ២–នាទី «សម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃនៅ Norwalk, CA ស្ដីពីការបំផ្លិចបំផ្លាញព្រៃឈើ​និងធនធានធម្មជាតិដទៃទៀតនៅនគររំដួល។ ៣–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៧៦ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–នាទី «តន្ត្រី» សូមជូនចម្រៀងឈ្មោះ «អូនស្រឡាញ់តែបងមួយនាក់» ច្រៀងដោយអ្នកស្រីឈុន វណ្ណា​សម័យសង្គម។ ​អ្នកស្រីចាកឋានទៅ ៤​ ឆ្នាំហើយ។ ៥–«នាទីពីនេះពីនោះ»

01Feb/23

កម្មវិធីផ្សាយ ថ្ងៃពុធ 01.02.2023

១–ភាគបញ្ចប់ ​នៃនាទី «សន្ទនាតុមូល» រវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីបញ្ហានយោបាយនៅកម្ពុជាគ្រាបច្ចុប្បន្ន និងដំណោះស្រាយ។ ២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ដែលនឹងលើកយក រឿងរបស់ Narcissus និង Echo មកជំរាប ។ ៣–ភាគបញ្ចប់នៃសុន្ទរកថារបស់លោក នរវិទូអាំង​ ជូលាន  ​សាស្ត្រាចារ្យប្រចាំមហាវិទ្យាល័យបុរាណវិទ្យា ស្ដីពីការវិវត្តនៃភាសាខ្មែរ ។ ៤–នាទី « តន្ត្រី»​ សូមជូន ចម្រៀងឈ្មោះ «ខ្មែរអើយក្រោកឡើង» ច្រៀងដោយលោកកុយ​វណ្ណា​អ្នកចម្រៀងស្នេហាជាតិខ្មែរនៅប្រទេសបារាំង។ ៥–«ពីនេះពីនោះ»

31Jan/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 31.01.2023

១–ភាគ ៣ ​នៃនាទី «សន្ទនាតុមូល» សូមជូនកិច្ចពិគ្រោះយោបល់គ្នារវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ីនៅប្រទេស​បែលហ្ស៊ិកនិងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីហេតុផលដែលហ៊ុនសែនបដិសេធមិនលាលែងពីតំណែងដូចនាយករដ្ឋមន្ត្រីប្រទេសដទៃ។ ២–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់អធិប្បាយអំពីជំហរដែលថាពាក្យសម្ដីរបស់មនុស្សយើងគឺជាអាវុធដ៏សំខាន។ ៣ – នាទី «រឿងដែលខ្មែរគួរដឹង» (ភាគ២​ វគ្គទី ៤៦) រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA និយាយអំពីមិត្តភាពរវាងអធិរាជយួន​យ៉ាឡុង​និងស្ដេចសៀមព្រះរាមទី ១ ។ ៤ – រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង»Read More…

30Jan/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 30.01.2023

១–ភាគ ២ ​នៃនាទី «សន្ទនាតុមូល» សូមជូនកិច្ចពិគ្រោះយោបល់គ្នារវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ី នៅប្រទេស​បែលហ្ស៊ិក និងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីស្ថានការណ៍នយោបាយនៅកម្ពុជា​ និងសំនួរថាតើខ្មែរគួរចូលរួមជាមួយពួកមេដឹកនាំបច្ចុប្បន្ននៅកម្ពុជាមាន​ហ៊ុនសែន ហ៊ុនម៉ាណែតជាដើមនោះឬទេ​ បើចូលរួមតើនឹងជាប់ឈ្មោះថាជា​ជនក្បត់ជាតិបំផ្លាញប្រទេសដែរឬទេ?​ ២–ក្នុងនាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណាន វគ្គទី ​៣២ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។ ៣ – ក្នុងនាទី «ខ្មែរអើយក្រោកឡើង» លោកជាតិហង្សា​ពីរដ្ឋមីនីសូតានៅថ្ងៃនេះនឹងបកអាក្រាតល្បិចរបស់នាយករដ្ឋមន្ត្រីខ្វាងក្នុងការអំពាវនាវឲ្យមន្ត្រីបក្សសង្គ្រោះជាតិនៅបរទេសរត់ចោលលោកសមរង្ស៊ីចូលមកក្នុងប្រទេសវិញដោយសន្យាថានឹងលើកលែងទោស​ក្នុងបំណងចង់ឯកោលោកប្រធានបក្សប្រឆាំងព្រមទាំងប្រើពាក្យអសុរោះទៅ លើលោកសមរង្ស៊ី តែខ្មែរអ្នកជាមិនជឿពាក្យសន្យារបស់អាខ្វាងឡើយ។ ៤–នាទីRead More…

29Jan/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 29.01.2023

១–នាទី «សន្ទនាតុមូល» សូមជូនកិច្ចពិគ្រោះយោបល់គ្នារវាង​លោកថាច់ពីយ៉ានៅប្រទេសបារាំង លោក​ណនហ៊ី នៅប្រទេស​បែលហ្ស៊ិក និងលោក​ប៊ុនឆន​នៅប្រទេសហុល្លង់ ស្ដីពីស្ថានការណ៍នយោបាយនៅកម្ពុជា​ និងសំនួរថាតើខ្មែរគួរចូលរួមជាមួយពួកមេដឹកនាំបច្ចុប្បន្ននៅកម្ពុជាមាន​ហ៊ុនសែន ហ៊ុនម៉ាណែតជាដើមនោះឬទេ​ បើចូលរួមតើនឹងជាប់ឈ្មោះថាជា​ជនក្បត់ជាតិបំផ្លាញប្រទេសឬទេ?​ ២–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៦​ ។ ៣–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៧៥ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៤–នាទី «តន្ត្រី» សូមជូនចម្រៀងមួយបទដែលខ្ញុំធ្លាប់យកមកចាក់ជូនស្ដាប់ច្រើនដងហើយគឺបទRead More…

28Jan/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 28.01.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ទេសន៍ផ្ញើជូនអ្នកពូកែជេរគេ ។ ២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមជូនរឿងរបស់​ ទេពអប្សរ Echo ដែលនិយាយច្រើនហួសទាល់តែត្រូវ Juno ដាក់បណ្ដាសាឲ្យនៅសល់តែសម្លេងបន្ទរ។ ៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់។ ៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងខ្មែរមួយបទឈ្មោះ «រវើរវាយ»​ ច្រៀងដោយ​អ្នកស្រីប៉ែន រ៉ន ។ ៥–នាទី «ពីនេះពីនោះ»

27Jan/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 27.01.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៣១ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–សុន្ទរកថារបស់លោក អាំង​ ជូលាន  ​សាស្ត្រាចារ្យ ផ្នែកនរវិទូប្រចាំមហាវិទ្យាល័យបុរាណវិទ្យា ស្ដីពីការវិវត្តនៃភាសាខ្មែរ ភាគ ១ ។ ៣–នាទីតន្ត្រីថ្ងៃនេះសូមជូន​ បទ “Love Story (Where Do I Begin?)” ច្រៀងដោយ​ Andy Williams សម្រាប់កំដរកុនរឿង Love StoryRead More…

26Jan/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 26.01.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ឆ្លើយសំនួរឧបាសិកាថាមនុស្សខ្លះឃើញតែធ្វើអាក្រក់សោះ ម្ដេចបានជាមានម៉្លេះ? ២–នាទី «សម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃនៅ Norwalk, CA ស្ដីពីភ្នំសំពៅនៅបាត់ដំបង និងអនុស្សាវរីយ៍ជូរចត់សម័យខ្មែរក្រហមដែលធ្វើឲ្យស្លាប់កូនអ្មកគ្រូទាំងអស់ ​៣ ​នាក់។ ៣–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៧៤ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–នាទី «តន្ត្រី» សូមជូនចម្រៀងឈ្មោះ «ឈាមបាតុករ» របស់ក្មួយគាសុគន្ធ ម្ដងទៀត ព្រោះពួកអាក្របីខ្វាក់វាចាប់អ្នកចម្រៀងស្នេហាជាតិរូបនេះ​ដាក់គុកទៀតហើយ ព្រោះតែហ៊ានច្រៀងបទនេះ ។ សូមRead More…