24Feb/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 24.02.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៣៧ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–រឿងខ្លីលើកយកមកអានដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH កាលពីឆ្នាំ ២០១៣ ស្ដីពីមេរៀនជីវិតដ៏មានតម្លៃដែលយុវជនមានសញ្ញប័ត្រពីសាកលវិទ្យាល័យនៅភ្នំពេញម្នាក់បានទទួលពីជាងជួសជុលកង់ដែលពិការដៃជើង។ ៣–នាទីតន្ត្រីថ្ងៃនេះសូមជូន​បទ “Saving All My Love For You” ជាភ្លេងមួយបទទៀតដែលធ្វើឲ្យ Whitney Houston ល្បីល្បាញជាអ្នកចម្រៀងអាមេរិកស្បែកខ្មៅដែលមាន​សម្លេងខ្ពស់ប្រភេទ mezzo-soprano ដែលចេញពីទ្រូងដោយមិនពិបាកបង្ខំហើយឡើងខ្ពស់ដល់កម្រិតកំពូល ។​​ ៤–ពីនេះពីនោះ

23Feb/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 23.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ រៀបរាប់អំពីប្រុសខាតលក្ខណ៍​ថាតើប្រុសប្រភេទណាដែលចាត់ទុកថាជាប្រុសខាតលក្ខណ៍។ ២–នាទី «សម្លេងនារីខ្មែរ» សូមជូនការរៀបរាប់របស់អ្នកគ្រូសូផានី​បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីការបានទៅទស្សនាចំណុចទេសចរណ៍របស់ខ្មែរមានតំបន់អង្គរជាដើម​និងឧបទ្ទវហេតុឡានម៉ុងហួតភ្លូកថ្ងៃជិតរៀបការរបស់អ្នកគ្រូ។ ៣–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៨២ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–នាទី «តន្ត្រី» សូមជូនចម្រៀងរបស់ Simon និង Garfunkel ឈ្មោះ «The Sound of Silence» ដែលវង់Read More…

22Feb/23

កម្មវិធីផ្សាយ ថ្ងៃពុធ 22.02.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” ដែលនឹងបន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាប។ ២–បណ្ដាញពត៌មានថ្មីៗ សម្ភាសបណ្ឌិតផ្នែកនរវិទ្យា អាំង ជូលាន ថា ហេតុអ្វីបានជាលោកបោះពុម្ពសៀវភៅស្តីពី«អាហារនៅជនបទអង្គរ» បង្ហាញពីជីវិត «អ្នកស្រុក»អង្គរ! ៣–នាទី « តន្ត្រី»​ សូមជូន ចម្រៀងសៀមភូមិភាគឦសានតាមការស្នើសុំពីមិត្តអ្នកស្ដាប់ដែលថាចូលចិត្តចម្រៀងថៃ ឈ្មោះ «O.K.บ่อ้าย​ (តើអូខេទេបង)» ច្រៀងដោយ ข้าวทิพย์ ธิดาดิน ។ ៤–«ពីនេះពីនោះ» ខាងក្រោមនេះជាផ្ទាំងគំនូរ​ប្រាសាទខ្មែរនៅអង្គរចំនួន ៣ ដោយវិចិត្រករល្បីសម័យបច្ចុប្បន្នដែលធ្វើអំណោយដល់បុរីអង្គរដោយ​សមាជិកចិត្តសប្បុរសមួយរូបទុកដេញថ្លៃយកលុយជួយគំរោងយើង៕ ប្រាសាទបន្ទាយស្រីRead More…

21Feb/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 21.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ឆ្លើយតបនឹងសំនួរថាហេតុអ្វីព្រះអង្គទេសន៍មិនយកលុយ។ ២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ២ ។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៣៧ ​អានដោយសានសុវិទ្យ ​។ ៤–នាទីRead More…

20Feb/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 20.02.2023

១–ក្នុងនាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណាន វគ្គទី ​៣៧ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក ស៊ីម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។ ២–ក្នុងនាទី «ខ្មែរអើយក្រោកឡើង» លោកជាតិហង្សា​ពីរដ្ឋមីនីសូតានៅថ្ងៃនេះនឹងលើកយកមកជំរាបនូវករណីរំលោភឆ្នេរសមុទ្រនៅអូរឈើទាល ខែត្រព្រះសីហនុ ដែលមានការសាងសង់របងថ្មលើឆ្នេរខ្សាច់សាធារណៈដោយអ្នកមានអំណាចនិងការស៊ុមគ្រលុំពីអាជ្ញាធរដែនដី។ ៣–នាទី «តន្ត្រី» សូមជូនបទ «កន្ទ្រឹមដូនតា» ច្រៀងដោយកុមារីល្អហួស​ហៅ អាយ៉ាយ៉ា (​la petite princesse Norodom Jenna) ។ ៤–នាទី «ពីនេះពីនោះ»

19Feb/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 19.02.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ៩​។ ២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៨១ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងមួយបទឈ្មោះ «Ne Me Quitte Pas» ច្រៀងដោយ Mireille Mathieu។ ចម្រៀងនេះតែងដោយអ្នកនិពន្ធបទភ្លេងជនជាតិបែលហ្ស៊ិក Jacques Brel ពេលត្រូវសង្សារទាត់ចោល​។Read More…

18Feb/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 18.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ឆ្លើយតបនឹងសំនួរអំពីអ្វីដែលហៅថាព្រះស្រីអារ្យមេត្រី​ហើយពេលនេះឮថាមានដល់ទៅព្រះស្រីអារ្យមច្ឆាឯណានោះទៀត។ ២–នាទី «ទេវកថាក្រិក-រ៉ូម៉ាំង» ថ្ងៃនេះសូមណែនាំឲ្យស្គាល់ Heracles មហាវីរបុរសក្រិក​ដែលពួករ៉ូម៉ាំងហៅ Hercules ។ ៣–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ស្ដីពីស្ថានការណ៍នៅក្រោយ ១៨​ មីនា ១៩៧០ ​ដែលខ្មែរមិនទានសុំជំនួយយោធាពីអាមេរិកឬប្រទេសណានៅឡើយ។ ៤–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងអាមេរិកាំងឈ្មោះ «Always Remember Us This Way»​ ច្រៀងដោយ​Read More…

17Feb/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 17.02.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនភាគ ៣៦ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ)។ ២–ភាគ ៤ នៃបាឋកថារបស់លោក នរវិទូអាំង​ ជូលាន  ​សាស្ត្រាចារ្យប្រចាំមហាវិទ្យាល័យបុរាណវិទ្យា ស្ដីពីមធ្យោបាយដែលខ្មែរយើងប្រើដើម្បីភ្ជាប់មនុស្សទៅនឹង​ទេព ជាពិសេសតាមរយៈការ​ប្រើភេសជ្ជៈ មានស្រា-ស ជាដើម។ ៣–នាទីតន្ត្រីថ្ងៃនេះសូមជូន​បទ “I Will Always Love You” ជាភ្លេង ដែលតែងនិងច្រៀងធ្វើឲ្យល្បីល្បាញដោយ​ Dolly Parton តាំងពីឆ្នាំ ១៩៧៤ ។​Read More…

16Feb/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 16.02.2023

១–ធម្មកថារបស់ព្រះតេជគុណសាន សុជា​នៃវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ឆ្លើយតបសំនួរសាសនិកថាតើស្ត្រីផិតប្ដីមានទោសបាបអ្វីដែរ។ ២–នាទី «សម្លេងនារីខ្មែរ» សូមជូនទស្សនៈអ្នកគ្រូសូផានី​បៃនៅ Norwalk, CA ស្ដីពីសម្រស់នៃធម្មជាតិនៅស្រុកខ្មែរ​ជាពិសេសនៅភ្នំព្រះវិហារ​និងជីវិតតោកយ៉ាករបស់គ្រួសារយោធិនការពារព្រំដែនដាច់ស្រយាល។ ៣–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៨០ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–នាទី «តន្ត្រី» សូមជូនចម្រៀងជប៉ុនឈ្មោះ «Subaru» ច្រៀងដោយ S​​​hinji Tanimura ចេញផ្សាយនៅឆ្នាំ ១៩៨០ ។ ៥–នាទី «ពីនេះពីនោះ» Attention:Read More…

15Feb/23

កម្មវិធីផ្សាយ ថ្ងៃពុធ 15.02.2023

២–ភាគ ៣ នៃបាឋកថារបស់លោក នរវិទូអាំង​ ជូលាន  ​សាស្ត្រាចារ្យប្រចាំមហាវិទ្យាល័យបុរាណវិទ្យា ស្ដីពីមធ្យោបាយដែលខ្មែរយើងប្រើដើម្បីភ្ជាប់មនុស្សទៅនឹង​ទេព ជាពិសេសតាមរយៈការ​ប្រើភេសជ្ជៈ មានស្រា-សជាដើម។ ៣–នាទី « តន្ត្រី»​ សូមជូន ចម្រៀងឈ្មោះ «ទឹកភ្នែកពុកម៉ែខ្ញុំ» តែងនិងច្រៀងដោយលោកកុយវណ្ណាពីក្រុងប៉ារីស។ ៤–«ពីនេះពីនោះ»