05Apr/23

កម្មវិធីផ្សាយ ថ្ងៃពុធ 05.04.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” បន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាបដល់ត្រង់ការងារទី ១១​ គឺទៅយកផ្លែប៉ោមមាសរបស់អាទីទេពដែល Hesperides កូនស្រីយក្ស Titan Atlas​ ជាអ្នកចាំរក្សា ​។ ២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន ស្ដីពីអត្ថន័យនៃរឿងសភាទន្សាយ​ វគ្គទី ៣ ។ ៣–នាទី « តន្ត្រី»​ សូមជូនចម្រៀងសម័យសង្គមរាស្ត្រនិយមឈ្មោះ «ឆ្នាំអូន ១៦»​ ច្រៀងដោយអ្នកស្រីរស់សេរីសទ្ធា។ ៤–នាទី «ពីនេះពីនោះ» ថ្នាំ ៣Read More…

04Apr/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 04.04.2023

១–ធម្មកថារបស់ព្រះតេជគុណវិជ្ជរប្បញ្ញោ​សាន ​សុជា ស្ដីពីការស្រឡាញ់ដោយតណ្ហារមែងបណ្ដាលឲ្យកើតទុក្ខ​ និងសារៈសំខាន់នៃការយល់ព្រះធម៌។ ២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៨ ។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤៣ ​អានដោយសានសុវិទ្យ ​។ ៤–នាទីRead More…

03Apr/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 03.04.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណានសៀវភៅរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន តបញ្ចប់ជំពូក ១ ។ ២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងធ្វើការរិះគន់​របបហ៊ុនសែនដែលអួតសរសើរតែពីចិនថាជាផ្សារធំសម្រាប់ផលិតផលខ្មែរ​ទាំងដែលខ្មែរលក់ឲ្យចិនតិចទិញពីចិនច្រើនធ្វើឲ្យខ្មែរជំពាក់លុយចិនកាន់តែច្រើនខណៈដែលអាមេរិកជាផ្សារធំពិតប្រាកដរបស់ផលិតផលខ្មែរ។ ៣–នាទី «តន្ត្រី» ជូនចម្រៀងសម័យសង្គមមួយបទទៀតឈ្មោះ «ផ្កាត្របែកព្រៃ» ច្រៀងជាថ្មីដោយហ៊ឹមស៊ីវន។ ៤–នាទី «ពីនេះពីនោះ

02Apr/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 02.04.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ២០-២១ ។ ២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៩៣ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងបូរាណសម័យសង្គមឈ្មោះ «វីយូឡុងស្នេហា» ច្រៀងដោយអ្នកចម្រៀងសម័យថ្មី អ្នកស្រី សុគន្ធ នីសា។ ៤–នាទី «ពីនេះពីនោះ»

01Apr/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 01.04.2023

១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយអំពីវិធីព្យាបាលចិត្តខឹងក្រោធ។ ២–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីសេចក្ដីសម្រេចចិត្តរបស់អាមេរិកបញ្ឈប់ការទម្លាក់គ្រាប់បែកនៅកម្ពុជា​និងស្ថានការណ៍ស្រុកខ្មែរនៅឆ្នាំ ១៩៧៣-៧៤ ។ ៣–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនភ្លេងប្រគំដោយឧបករណ៍តន្ត្រីសុទ្ធឈ្មោះ “Love Is Blue ឬ L’Amour Est Bleu” សម្ដែងដោយវង់តន្ត្រីរបស់ Paul Mauriat ។ ៤–នាទី «ពីនេះពីនោះ»

31Mar/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 31.03.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ១ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ សូមជំរាបថា «អាស្បូវ» ជាប្រលោមលោកផ្អែកលើប្រវត្តិសាស្ត្រ​ដែលសាច់រឿងចេញមកពីការប្រឌិតទាំង ស្រុង។ ប៉ុន្តែក្របខណ្ឌទូទៅ ទាំងកាលប្រវត្តិ ទាំងបុរាណស្ថាននានាដែលលើកយកមកនិយាយ សុទ្ធសឹងផ្អែកលើការស្រាវជ្រាវល្អិតល្អន់ក្នុងវិស័យប្រវត្តិសាស្ត្រនិងសិលាចារឹក។ ២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ថ្ងៃនេះសូមជូនរឿងខ្លីឈ្មោះ «ទឹកនាគរាជ» និពន្ធដោយលោក ម៉ុង ប៉ាពីយ៉ុង នៃក្រុង Skokie រដ្ឋ IL វគ្គទី ២Read More…

30Mar/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 30.03.2023

១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិរបស់អ្នកគ្រូសូផានី​ បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីជីវិតរស់នៅរបស់ពលរដ្ឋខ្មែរ​ដែល​រដ្ឋាភិបាលពុំយកចិត្តទុកដាក់បណ្ដោយឲ្យរស់តាមតែជោគវាសនា​ខុសពីជនជាតិយួនដែលរដ្ឋាភិបាលគេយកចិត្តទុកដាក់រហូតដល់ផ្ដាំផ្ញើនឹងរដ្ឋាភិបាលខ្មែរទៅទៀត។ ២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៩២ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រៀបរាប់ដោយម្ចាស់ក្សត្រី Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងព្រះរាជនិពន្ធរបស់សម្ដេចនរោត្តម សីហនុ ច្រៀងដោយសម្ដេច​និង​ក្មួយលីហាវ​ឈ្មោះ «លាហើយកម្ពុជា»​។ ៤–នាទី «ពីនេះពីនោះ»

29Mar/23

កម្មវិធីផ្សាយ ថ្ងៃពុធ 29.03.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” បន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាបដល់ត្រង់ការងារទៅ ១០​របស់​ Heracles គឺទៅយកហ្វូងគោរបស់យក្សក្បាល​ ៣ Geryon ​។ ២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន ស្ដីពីអត្ថន័យនៃរឿងសភាទន្សាយ​ វគ្គទី ២ ។ ៣–នាទី « តន្ត្រី»​ សូមជូនចម្រៀងស្នេហាជាតិឈ្មោះ «ជ័យជម្នះ»​ ច្រៀងដោយសិស្ស-និស្សិត នៅថ្ងៃប្រកាសសាធារណរដ្ឋខ្មែរ​ ៩​ តុលា​ ១៩៧០ ។ ៤–នាទី «ពីនេះពីនោះ»

28Mar/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 28.03.2023

១–ធម្មកថារបស់ព្រះតេជគុណវិជ្ជរប្បញ្ញោ​សាន ​សុជា ស្ដីពីអចិរភាពនៃពេលវេលាដែលយើងរស់នៅលើលោកនេះ។ ២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៧ ។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤២ ​អានដោយសានសុវិទ្យ ​។ ៤–នាទី ”តន្ត្រី»Read More…

27Mar/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 27.03.2023

១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះ ខ្ញុំសានសុវិទ្យសូមជូនអំណានសៀវភៅរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ ២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងធ្វើការរិះគន់​របបតិរច្ឆានដែលបានវាយប្រហារទៅលើលោកទូតអាមេរិក Patrick Murphy ព្រោះលោកទិតៀនតុលាការអាយ៉ងដែលបានកាត់ទោសលោកកឹមសុខាឲ្យជាប់ឃុំឃាំង​ ២៧ ​ឆ្នាំពីបទ«សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល។ » ៣–នាទី «តន្ត្រី» ជូនចម្រៀងសម័យសង្គមមួយបទទៀតឈ្មោះ «រាត្រីដែលបានជួបភ័ក្រ្ត» ច្រៀងដោយ​អធិរាជភ្លេងសម្លេងពេជ្រ​ស៊ីនស៊ីសាមុតនិងអ្នកស្រីកែវសេដ្ឋា។ ៤–នាទី «ពីនេះពីនោះ