15Apr/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 15.04.2023

១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយអំពីប្រវត្តិបុណ្យចូលឆ្នាំខ្មែរដែលជារឿងខាងព្រហ្មញ្ញសាសនាឯណោះទេ ។ ២–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ដោយបន្តរៀបរាប់អំពីស្ថានភាពយ៉ាប់យ៉ឺននៅស្រុកខ្មែរក្រោយ​លោកលន់ នល់ភៀសខ្លួនទៅ​ហូណូលូលូ​ឯរដ្ឋហាវ៉ៃ ។ ៣–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងអាមេរិកាំងមួយបទឈ្មោះ “I Love You More Than I Can Say” ច្រៀងដោយ ដួង​ វីរសិទ្ធ។ ៤–នាទី «ពីនេះពីនោះ»

14Apr/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 14.04.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ៤ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ សូមជំរាបថា «អាស្បូវ» ជាប្រលោមលោកផ្អែកលើប្រវត្តិសាស្ត្រ​ដែលសាច់រឿងចេញមកពីការប្រឌិតទាំង ស្រុង ប៉ុន្តែក្របខណ្ឌទូទៅ ទាំងកាលប្រវត្តិ ទាំងបុរាណស្ថាននានាដែលលើកយកមកនិយាយ សុទ្ធសឹងផ្អែកលើការស្រាវជ្រាវល្អិតល្អន់ក្នុងវិស័យប្រវត្តិសាស្ត្រនិងសិលាចារឹក។ ២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ដោយថ្ងៃនេះលោកសូមជូនប្រវត្តិសង្ខេបរបស់ឧកញ៉ាសឺងគុយ​វីរបុរសខ្មែរក្រោមក្នុងការតស៊ូប្រឆាំងចោរយួនដែលមានមហិច្ឆតាប្លន់យកខេត្តព្រះត្រពាំងរបស់ខ្មែរ។ ៣–នាទី «តន្ត្រី» ថ្ងៃនេះសូមជូនចម្រៀងរាំវង់ចូលឆ្នាំថ្មី ច្រៀងឆ្លើយឆ្លងដោយលោកណូយវ៉ាន់ណេត​និង អ្នកស្រីហ៊ឹមស៊ីវន ។ ៤–នាទី «ពីនេះពីនោះ»

13Apr/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 13.04.2023

១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិរបស់អ្នកគ្រូសូផានី​ បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីព្រឹត្តិការណ៍ប្រល័យពូជសាសន៍ដោយពួកខ្មែរក្រហមកញ្ជះចិន-យួន កាលពី ថ្ងៃ ១៧​ មេសា ឆ្នាំថោះ ១៩៧៥ ។ ២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៩៦ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រៀបរាប់ដោយម្ចាស់ក្សត្រី Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងកំសត់ស្រក់ទឹកភ្នែកមួយបទឈ្មោះRead More…

12Apr/23

កម្មវិធីផ្សាយ ថ្ងៃពុធ 12.04.2023

១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” បន្តលើកយករឿងរ៉ាវរបស់ Heracles ឬ Hercules មកជំរាបដល់ត្រង់ការងារទី ១២​ដែលជាបេសកកម្មចុងក្រោយ គឺទៅយកឆ្មាំនរកឆ្កែក្បាល​ ៣ Cerberus មកឲ្យ​ស្ដេចពាល Eurystheus ។ ២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន ស្ដីពីអត្ថន័យនៃរឿងសភាទន្សាយ​ វគ្គទី ៤ ជាវគ្គអវសាន ។ ៣–នាទី « តន្ត្រី»​ សូមជូនចម្រៀងកន្ទ្រឹមខ្មែរសុរិន្ទក្នុងឳកាសជិតចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឈ្មោះ “បើអូនស្រឡាញ់បង​បងនឹងស្រឡាញ់អូនអស់ពីចិត្ត” ។ ៤–នាទី «ពីនេះពីនោះ»

11Apr/23

កម្មវិធីផ្សាយ ថ្ងៃអង្គារ 11.04.2023

១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយអំពីជំនឿផ្ដេសផ្ដាសដែលអ្នកនៅវត្តមានអាចារ្យនិងសង្ឃមិនជួយតម្រង់ផ្លូវញាតិញោមដែលមានទុក្ខ​បែរជានាំឲ្យពួកគាត់ដើរខុសផ្លូវដោយធ្វើពុទ្ធពាណិជ្ជយកកម្រៃពីពួកគាត់ទៅវិញ វគ្គបញ្ចប់។ ២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ៩ ។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤៤ ​អានដោយសានសុវិទ្យ ​។ ៤–នាទី ”តន្ត្រី» សូមជូនចម្រៀងបារាំងឈ្មោះRead More…

10Apr/23

កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 10.04.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ៣ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ សូមជំរាបថា «អាស្បូវ» ជាប្រលោមលោកផ្អែកលើប្រវត្តិសាស្ត្រ​ដែលសាច់រឿងចេញមកពីការប្រឌិតទាំង ស្រុង ប៉ុន្តែក្របខណ្ឌទូទៅ ទាំងកាលប្រវត្តិ ទាំងបុរាណស្ថាននានាដែលលើកយកមកនិយាយ សុទ្ធសឹងផ្អែកលើការស្រាវជ្រាវល្អិតល្អន់ក្នុងវិស័យប្រវត្តិសាស្ត្រនិងសិលាចារឹក។ ២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សា​ពីរដ្ឋមីនីសូតានឹងធ្វើការរិះគន់​របបហ៊ុនសែនដែលបានប្រើគ្រប់មធ្យោបាយគំរក់ក្នុងការរំលាយគណបក្សប្រឆាំងតាំងពី FUNCINPEC រហូតដល់បក្សភ្លើងទៀនបច្ចុប្បន្ន។ ៣–នាទី «តន្ត្រី» ជូនចម្រៀងមួយបទឈ្មោះ «មន្តស្នេហ៍វីយូឡុង» ច្រៀងដោយកញ្ញាចំរើនសុភ័ក្ត្រ។ ៤–នាទី «ពីនេះពីនោះ

09Apr/23

កម្មវិធីផ្សាយថ្ងៃអាទិត្យ 09.04.2023

១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោក​ដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេង​វ៉ាន់សាក់នៅប្រទេសបារាំង​កាលពីឆ្នាំ ២០០៧ ​ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ២២-២៣ ។ ២–​នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៩៥ ​នៃរឿង​ ១០០១ ​យប់ ​ឬ ឯកសហស្សរាត្រី ។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងសម័យសាធារណរដ្ឋខ្មែរឈ្មោះ «វាចាអ្នកស្នេហាជាតិ» ច្រៀងដោយអ្នកចម្រៀងសម័យសង្គម​លោក​មាស​ហុកសេង ។ ៤–នាទី «ពីនេះពីនោះ»

08Apr/23

កម្មវិធីផ្សាយថ្ងៃសៅរ៍ 08.04.2023

១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាម​ក្រុងពោធិ៍សាត់​អធិប្បាយអំពីជំនឿផ្ដេសផ្ដាសដែលអ្នកនៅវត្តមានអាចារ្យនិងសង្ឃមិនជួយតម្រង់ផ្លូវញាតិញោមដែលមានទុក្ខ​បែរជានាំឲ្យពួកគាត់ដើរខុសផ្លូវដោយធ្វើពុទ្ធពាណិជ្ជយកកម្រៃពីពួកគាត់ទៅវិញ វគ្គទី ១ ។ ២–នាទី «យកទស្សនៈអ្នកនិពន្ធមកបង្ហាញ»​ ប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយលោកជាតិហង្សាពីរដ្ឋ Minnesota, USA, ដោយថ្ងៃនេះលោកនឹងបន្តលើកយកសំណេររបស់លោក សោមសេកកុមារ​មកអានជូនស្ដាប់ ស្ដីពីស្ថានភាពអស់សង្ឃឹមរបស់សាធារណរដ្ឋខ្មែរ​នៅឆ្នាំ ១៩៧៣​ ពេលដែលអាមេរិកចាប់ផ្ដើមដកទ័ពចេញពីឥណ្ឌូចិនក្រោយចុះកិច្ចព្រមព្រៀងបញ្ចប់អន្តរាគមន៍រយ៖ពេល ​១២​ ឆ្នាំនៅវៀតណាមខាងត្បូង ។ ៣–នាទី «តន្ត្រី» ថ្ងៃនេះសុំជូនចម្រៀងអាមេរិកាំងមួយបទឈ្មោះ “The House Of The Rising Sun” សម្ដែងដោយវង់ The Animals ឬ ពួកអាតិរច្ឆានRead More…

07Apr/23

កម្មវិធីផ្សាយ ថ្ងៃសុក្រ 07.04.2023

១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ២ នៃរឿង «អាស្បូវ» និពន្ធដោយលោក​សាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ សូមជំរាបថា «អាស្បូវ» ជាប្រលោមលោកផ្អែកលើប្រវត្តិសាស្ត្រ​ដែលសាច់រឿងចេញមកពីការប្រឌិតទាំង ស្រុង ប៉ុន្តែក្របខណ្ឌទូទៅ ទាំងកាលប្រវត្តិ ទាំងបុរាណស្ថាននានាដែលលើកយកមកនិយាយ សុទ្ធសឹងផ្អែកលើការស្រាវជ្រាវល្អិតល្អន់ក្នុងវិស័យប្រវត្តិសាស្ត្រនិងសិលាចារឹក។ ២–នាទី «សង្គមវិជ្ជា» រៀបរៀងដោយលោកខេងខេមរៈនៃក្រុង Columbus រដ្ឋ OH ថ្ងៃនេះសូមជូនរឿងខ្លីឈ្មោះ «ទឹកនាគរាជ» និពន្ធដោយលោក ម៉ុង ប៉ាពីយ៉ុង នៃក្រុង Skokie រដ្ឋ IL វគ្គទី ៣Read More…

06Apr/23

កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 06.04.2023

១–នាទី «សម្លេងនារីខ្មែរ» សូមជូនមតិរបស់អ្នកគ្រូសូផានី​ បៃនៅក្រុង Norwalk ​រដ្ឋ CA ស្ដីពីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលឆ្នាំថោះនេះ ចូលឆ្នាំនៅថ្ងៃទី ១៤ វារៈវ័នបតថ្ងៃទី ១៥ និង​វារៈឡើងស៍កថ្ងៃទី ១៦ ​មេសា ។ ២–នាទី «និទានអារ៉ាប់​» សូមជូនវគ្គទី ៩៤ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី រៀបរាប់ដោយម្ចាស់ក្សត្រី Scheherazade ថ្វាយស៊ុលតង់ Shahryar នៃចក្រភពពែរ្ស៍ទ្រង់ព្រះសណ្ដាប់។ ៣–នាទីRead More…