កម្មវិធីផ្សាយ ថ្ងៃពុធ 19.04.2023
Podcast: Play in new window | Download
១–នាទី “ទេវកថាក្រិក-រ៉ូម៉ាំង” ដែលថ្ងៃនេះសានសុវិទ្យនឹងលើកយករឿងចម្លែកៗ ក្នុងទេវកថាក្រិកបូរាណមករៀបរាប់ជូនស្ដាប់ ។ ២–បាឋកថារបស់លោកបណ្ឌិតអាំង ជូលាន ស្ដីពីការវិវឌ្ឍនៃភាសាខ្មែរ ។ ៣–នាទី « តន្ត្រី» សូមជូនចម្រៀងស្នេហាជាតិសម័យសាធារណរដ្ឋខ្មែរឈ្មោះ «បើខ្មែរបែកបាក់» ។ ៤–នាទី «ពីនេះពីនោះ»
កម្មវិធីផ្សាយ ថ្ងៃអង្គារ 18.04.2023
Podcast: Play in new window | Download
១–ធម្មទេសនារបស់ព្រះតេជគុណសានសុជានៃវត្តមណីរតនារាមក្រុងពោធិ៍សាត់អធិប្បាយអំពីជំនឿខុសជំនឿត្រូវក្នុងព្រះពុទ្ធសាសនានិងការយកធម៌មកដាក់ក្នុងជីវិតប្រចាំថ្ងៃ ។ ២–នាទី «រឿងដែលខ្មែរគួរដឹងស្ដីពីវិបត្តិខ្មែរនៅសតវត្សទី ១៩» រៀបរៀងដោយលោក នួន សុខវ៉ាងពីក្រុង Norcross, GA ផ្អែកលើសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់លោក David Chandler–ភាគ ១០ ។ ៣–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៤៥ អានដោយសានសុវិទ្យ ។ ៤–នាទី «តន្ត្រី» សូមជូនចម្រៀងឆ្នាំថ្មីមួយបទឈ្មោះRead More…
កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 17.04.2023
Podcast: Play in new window | Download
១–នាទី«សៀវភៅខ្មែរ» សូមជូនជំពូក ៥ នៃរឿង «អាស្បូវ» និពន្ធដោយលោកសាស្ត្រាចារ្យផ្នែកនរវិទ្យាបណ្ឌិតអាំង ជូលាន។ សូមជំរាបថា «អាស្បូវ» ជាប្រលោមលោកផ្អែកលើប្រវត្តិសាស្ត្រដែលសាច់រឿងចេញមកពីការប្រឌិតទាំង ស្រុង ប៉ុន្តែក្របខណ្ឌទូទៅ ទាំងកាលប្រវត្តិ ទាំងបុរាណស្ថាននានាដែលលើកយកមកនិយាយ សុទ្ធសឹងផ្អែកលើការស្រាវជ្រាវល្អិតល្អន់ក្នុងវិស័យប្រវត្តិសាស្ត្រនិងសិលាចារឹក។ ២–នាទី «ខ្មែរអើយក្រោកឡើង» ដែលថ្ងៃនេះលោកជាតិហង្សាពីរដ្ឋមីនីសូតានឹងធ្វើការរិះគន់ហ៊ុនសែនដែលបានប្រើតុលាការតេឡេកាត់ទោសលោកកឹមសុខាឲ្យជាប់ឃុំ ២៧ ឆ្នាំអស់សិទ្ធិធ្វើនយោបាយក្នុងការការពារហ៊ុនម៉ាណែតពីអ្នកនយោបាយមានគីឡូ។ ៣–នាទី «តន្ត្រី» ជូនចម្រៀងអាមេរិកាំងមួយបទរបស់ The Righteous Brothers ឆ្នាំ ១៩៦៥ ឈ្មោះ «Unchained Melody» យកមកច្រៀងថ្មីដោយRead More…
កម្មវិធីផ្សាយថ្ងៃអាទិត្យ 16.04.2023
Podcast: Play in new window | Download
១–នាទី «វប្បធម៌អក្សរសាស្ត្ខ្រខ្មែរ» រៀបរៀងដោយសពលោកសំបូរិន្ទ សហស្ថាបនិកវិទ្យុខ្មែរពិភពលោកដោយលោកសូមជូនបទសម្ភាសន៍ ជាមួយលោកសាស្ត្រាចារ្យកេងវ៉ាន់សាក់នៅប្រទេសបារាំងកាលពីឆ្នាំ ២០០៧ ស្ដីពីអ្វីទៅគឺអត្តសញ្ញាណខ្មែរ ភាគ ២៤-២៥ ។ ២–នាទី «និទានអារ៉ាប់» សូមជូនវគ្គទី ៩៧ នៃរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ។ ៣–នាទី «តន្ត្រី» សូមជូនចម្រៀងចូលរួមរីករាយពិធីបុណ្យចូលឆ្នាំខ្មែរឈ្មោះ «មាត់រអិលដូចខ្លាញ់» ច្រៀងដោយកម្លោះធឿនបុរីនិងក្រមុំអ៊ុកសុវណ្ណារី។ ៤–នាទី «ពីនេះពីនោះ»