๑–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង ​ឬអត្តសញ្ញាណខ្មែរ​ ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។
នៅក្នុងវគ្គទី​ ๑๘ នេះលោកសាស្ត្រាចារ្យអធិប្បាយអំពីសាសនាជីវ៍របស់ខ្មែរបូរាណដែលប្រហែលជាជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតដូចសម័យប្រជាធិបតេយ្យសព្វថ្ងៃដែរ។
๒–នាទី «និទានអារ៉ាប់ រឿងកំពូលនាវិក​ស៊ិនបែដ»
វគ្គទី ๕ ស្ដីពីដំណើរផ្សងព្រេងលើកទី ๕ របស់ស៊ិនបែដ កំពូលអ្នកធ្វើដំណើរផ្លូវទឹកសម័យ កាលីហ្វ ហារុន អាល់-រ៉ាស្ហិដនៃក្រុងបាកដាដ ដោយក្នុងដំណើរលើកទី ๕ នេះស៊ិនបែដបានទៅជាប់លើកោះមួយមានតាចាស់កំណាចម្នាក់បញ្ឆោតឡើងជិះកហើយមិនព្រមចុះ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងខ្មែរសុរិន្ទឈ្មោះ «กัมพูชาที่รัก» (កម្ពុជាជាទីស្នេហា) ​តែងនិងច្រៀងដោយ ยิ่งยง ยอดบัวงาม ​(យិងយ៉ុង យ៉តបួង៉ាម) ស្ដីពីកម្លោះសៀមមកលេងស្រុកខ្មែរ​ហើយកើតស្រឡាញ់ក្រមុំខ្មែរមួយរូបនៅអង្គរធំ។
ចម្រៀងមួយបទទៀតជាចម្រៀងឆ្លើយតបរបស់ក្រមុំកម្ពុជា​ពីខត្តបាត់ដំបងដែលចូលចិត្តហូបប្រហុក​ឬទោះជាកាពិក៏ធ្លាប់ហូបដែរ។
๔–នាទី «ពីនេះពីនោះ»
ខ្មែរបាត់បង់ទឹកដីនៅទិសខាងកើត។
ខ្មែរបាត់ទឹកដីជុំវិញខ្លួន។
មហានគរខ្មែរ។
Yes, Happy New Year!!!