December 26, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/12-26-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «ពាក្យបរទេសនៅក្នុងវចនានុក្រមខ្មែរ» រៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA លើកយកពាក្យបរទេសដែលមានចុះផ្សាយក្នុងវចនានុក្រមសម្ដេចជួនណាតយកមកជំរាប។๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๘๐ ។ជម្លោះជាសត្រូវបងប្អូនឯងរវាងចិននឹងយួនបានជម្រុញឲ្យវៀតណាមក្លាយជាសមាជិកអង្គការ COMECON នៅឆ្នាំ ๑๙๗๘ ។๓–នាទី «តន្ត្រីប្រចាំថ្ងៃ»ចំរៀងបាសាក់បទ «ស្តាយក្លិនស្តាយខ្លួន» (បទនគររាជចូលលោម) បទដេីមលោកតា សាំង សារុន យកមកច្រៀងឡើងវិញដោយលោក ឯក ប៊ុនលក្ខណ៍ ប្រគុំភ្លេងដោយតន្ត្រីករល្ខោនបាសាក់ វង់នាយប៉េងប៉ោះ ក្រុងកំពង់ចាម។๔–នាទី «ពីនេះពី័នោះ»ស្ដេចសតូចស្ដើងសោយរាជ្យនគរបីក្នុងពុទ្ធទំនាយ ឬទំនាយបិសាច ដែលថានឹងមកប្រោសកម្ពុជាធិបតីនោះ?សាកល្បងពិចារណាអំពីឧក្រឹដ្ឋកម្មនៃបក្សកុម្មុយនីស្តខ្មែរ ៖ ហេតុអ្វីត្រូវសម្លាប់? ដោយអតីតនិស្សិតមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្ត្រ ឧប សៅសង្ហា។ម៉េចបានជាខ្មែរពូកែសម្លាប់ខ្មែរគ្នាឯងខ្លាំងម៉្លេះ?