๑–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង ​ឬអត្តសញ្ញាណខ្មែរ​ ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។
នៅក្នុងវគ្គទី​ ๑๗ នេះលោកសាស្ត្រាចារ្យអធិប្បាយអំពីសាសនាជីវ៍របស់ខ្មែរបូរាណសម័យគោរពក្រពើ-នាងគង្ហីងដែលមិនមានជំនឿលើព្រះអាទិទេពថាជាអ្នកបង្កើតផែនដី តែបែរជាជឿលើ មេ បា តា​ ព្រះ ចៅ។
๒–នាទី «និទានអារ៉ាប់ រឿងកំពូលនាវិក​ស៊ិនបែដ»
​វគ្គទី ๓ ស្ដីពីដំណើរផ្សងព្រេងលើកទី ๓ របស់ស៊ិនបែដ កំពូលអ្នកធ្វើដំណើរផ្លូវទឹកសម័យ កាលីហ្វ ហារុន អាល់-រ៉ាស្ហិដនៃក្រុងបាកដាដ ដោយក្នុងដំណើរលើកទី ๓ នេះស៊ិនបែដបានទៅជាប់លើកោះមួយមានយក្សភ្នែកក្រហមដូចរងើកភ្លើង ចង្កូមធំស្រួចដូចខ្នាយជ្រូកព្រៃ និងមាត់ធំជង្គ្រុងដូចមាត់ជ្រោះ។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
ដោយថ្ងៃបុណ្យណូអែល ឬ Christmas ខិតចូលមកកាន់តែជិត​ណាស់ហើយ ខ្ញុំសុំជូនចម្រៀងប្រចាំទិវាពិសេសនេះមួយបទទៀតឈ្មោះ «Nice Nice Christmas!» ដែលច្រៀងដោយក្មេងៗ សាន្តាខ្លស៍ ត្រេកអរដែល ត្រាំ និង មេឡានីនឹងធ្វើឲ្យ​ Christmas Great Again!
๔–នាទី «ពីនេះពីនោះ»
The Changmani Family’s Xmas Eve Party 2023 ។
វិវេគ រាមាស្វាមី អាមេរិកាំងដើមកំណើតឥណ្ឌាដែលគាំទ្រដូណល់ត្រាំ ហើយចូលប្រកួតយកតំណែងប្រជែងនឹងត្រាំ។
ទីប្រឹក្សាពិសេសក្រសួងយុត្តិធម៌របស់ចូបៃដឹនបោរមុខ ត្រូវតុលាការកំពូលបដិសេធមិនប្រញាប់កាត់ក្ដី ដូណល់ត្រាំតាមសំណើ។