๑–នាទី «សាសនាសាកល ៖ សាសនាឥស្លាម»​ សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម
ជំពូក ๓ ៖ ការធ្វើសាឡាត​គឺថ្វាយបង្គំ ជាសសរទ្រូងរបស់សាសនាឥស្លាម។
๒–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន» 
សូមជូនសេចក្ដីអធិប្បាយអំពីដើមកំណើតរបស់អ្នកតា។
๓–«នាទីតន្ត្រីប្រចាំថ្ងៃ»
ភ្លេងកន្ទ្រឹម «ឡើងដូនតា» ​នៅខ្នងភ្នំដងរែក។
๔–នាទី «ពីនេះពី័នោះ»
តុលាការកំពូលរដ្ឋកូឡូរ៉ាដូកាត់ក្ដីឲ្យដកឈ្មោះលោកត្រាំចេញពីសន្លឹកឆ្នោត។ តើនឹងមានផ្លូវឲ្យត្រាំដើរទៀតទេ?
អតីតភ្នាក់ងារ FBI ចូលនិវត្តន៍ Charles McGonigal ដែលតាមរករឿងស៊ើបអង្កេត Trump ពីបទជាប់ពាក់ព័ន្ធនឹងរុស្ស៊ី ខ្លួនឯងត្រូវចាប់ដាក់គុកព្រោះបំពានទណ្ឌកម្មអាមេរិកដោយធ្វើការឲ្យមហាសេដ្ឋីរុស្ស៊ី។
ជំពាក់លុយគេវ័ណ្ឌក​ហើយនៅសុំជំនួយឲ្យអ៊ុយក្រែន អ៊ីស្រាអែលទៀតលោកចូបៃដឹន។
ប្រធានាធិបតីអ៊ុយក្រែនខកចិត្តមកសុំជំនួយអាមេរិកមិនបានដូចបំណង។
អ៊ុយក្រែនចូលចិត្តកាំភ្លើងធំអាមេរិក៕