๑–នាទី «ប្រវត្តិដែលខ្មែរគួរដឹង៖ ហេតុអ្វីបានជាយួនរុករានទន្ទ្រានយកកម្ពុជា?» ដែលរៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើឯកសារប្រវត្តិសាស្ត្រជាច្រើន​រួមទាំងសៀវភៅលោក Stephen J. Morris ឈ្មោះ «Why Vietnam Invaded Cambodia» ។
វគ្គទី ๑๑ ឬ វគ្គបញ្ចប់៖ តើប្រជាជន​ឬ​មេដឹកនាំខ្មែរ​ដែលពួនសម្ងំសុខ​ ឥតឈឺក្បាលវិលមុខថាស្រុកទេសនឹងវិនាសហីនហោចយ៉ាងណាឡើយនោះ?
๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda​ បកប្រែជាខេមរភាសាដោយ​លោក​ទេព ម៉េងឃាន​នៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๗๙ ​។
ជម្លោះជាសត្រូវបងប្អូនឯងរវាងចិន​នឹង​យួន​ក្រោយ​ ๑๙๗๕ ។
๓–នាទី «តន្ត្រីប្រចាំថ្ងៃ
សូមជូនបទ «ទឹកដីកម្ពុជាក្រោម» ច្រៀងដោយ៖ទូចស្រីនិច, សូមឱ្យខ្មែរក្រោម ខ្មែរកណ្ដាល ខ្មែរលើ រួបរួមសាមគ្គីគ្នាជាខ្មែរតែមួយដើម្បីមាតុភូមិដ៏កំសត់មួយនេះរសរានមានជីវិតតទៅទៀត!
๔–នាទី «ពីនេះពី័នោះ»
សុំបន្ធូរបរិយាកាសការងារមួយពេលាទៀតទៅចុះ ជាមួយនឹងស្រាក្រហម។
រើកកាយប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងកម្ពុជាក្រោម​ដែលកំពុងតែជាគំរូ ជាស្រមោលក្នុងកញ្ចក់របស់កម្ពុជាបច្ចុប្បន្ន៕