December 13, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/12-13-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «សាសនាសាកល ៖ សាសនាឥស្លាម» សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាមចូលដល់ជំពូក ๒ វគ្គទី ๒ ស្ដីពីអនាម័យរបស់អ្នកកាន់សាសនាឥស្លាម។๒–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថាសាធារណៈស្តីពី «ការវិវឌ្ឍនៃភាសាខ្មែរ» វគ្គទី ๒ ។๓–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនចម្រៀងខ្មែរសុរិន្ទរបស់ Yingyong Yordbuathong ឈ្មោះ «ស្រឡាញ់ក្រមុំស្រុកឯង» យកមកច្រៀងឡើងវិញដោយតារាទូរទស្សន៍សៀមម្នាក់ តាមដោយ…ចម្រៀងដដែលច្រៀងដោយម្ចាស់ក្សត្រីចេនណាក្រោមចំណងជើងថា «ស្រឡាញ់កម្លោះស្រុកឯង» ។๔–នាទី «ពីនេះពី័នោះ»វត្តប៉ាកណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល មិនសូវមានឧបាសក-ឧបាសិកាជើងវត្តទេ មានតែយួននៅតាមទូក។Kibbutz នៅអ៊ីស្រាអែល គេរស់រួមគ្នាជាសហករណ៍។សមាជិករស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា ឥតប្រណាំងប្រជែងគ្នាទេ។កូនៗ មានអ្នកចិញ្ចឹម ឲ្យរៀននិងរស់ជាមួយគ្នា។