December 12, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/12-12-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «ប្រវត្តិដែលខ្មែរគួរដឹង៖ ហេតុអ្វីបានជាយួនរុករានទន្ទ្រានយកកម្ពុជា?» ដែលរៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើឯកសារប្រវត្តិសាស្ត្រជាច្រើនរួមទាំងសៀវភៅលោក Stephen J. Morris ឈ្មោះ «Why Vietnam Invaded Cambodia» ។វគ្គទី ๑๐ ៖ ហូជីមិញទទួលបញ្ជាពីក្រុងមូស្គូឲ្យបង្កើតបក្សកុម្មុយនីស្តនៅលាវនិងកម្ពុជាហើយហូជីមិញបានធ្វើច្រើនជាងហ្នឹងទៅទៀតគឺបានយកលាវជាខេត្តមួយរបស់យួននិងកំពុងអបអរសាទរដែលយួននឹងលេបកម្ពុជាក្នុងពេលឆាប់ៗនេះ។๒–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ๗๘ ។យួនមិនដែលទុកចិត្តចិនឡើយ ជាពិសេសចិនដែលធ្វើអន្តោប្រវេសន៍ទៅនៅវៀតណាមតាំងពី សតវត្សទី ๓។๓–នាទី «តន្ត្រីប្រចាំថ្ងៃសូមជូនបទ «យំស្រណោះដីកម្ពុជាក្រោម» ច្រៀងដោយកញ្ញាទូចស្រីនិច។๔–នាទី «ពីនេះពី័នោះ»ទីប្រឹក្សាពិសេសក្រសួងយុតិ្តធម៌អាមេរិក Jack Smith សុំឲ្យតុលាការកំពូលកាត់ក្ដីថាអាចប្ដឹងត្រាំដែលធ្លាប់ជាប្រធានាធិបតីបានឬមិនបាន?តុលាការកំពូលមានគ្នា ๙ រូប។ចៅក្រមតុលាការកំពូល ๕ រូបមានទំនោរទៅខាងស្ដាំ គឺខាងអភិរក្សនិយម។ចៅក្រមតុលាការកំពូល ๓ រូបតែងតាំងដោយលោកត្រាំ៕