December 10, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/12-10-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download๑–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង ឬអត្តសញ្ញាណខ្មែរ ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ។នៅក្នុងវគ្គទី ๑๕ នេះលោកសាស្ត្រាចារ្យអធិប្បាយថាពាក្យថា បរទេសគេស្គាល់ខ្មែរថាជាខ្មែរតែប្រទេសខ្មែរគេស្គាល់ថាជា«ក្រុងកម្ពុជាធិបតី» ។๒–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយសានសុវិទ្យ។វគ្គបញ្ចប់នៃនិទានរឿងបងស្រី ២ នាក់ច្រណែនប្អូនពៅត្រូវបានប្រហារជីវិតដោយប្រើសេះ ๔ ក្បាលទាញហែកដៃជើងពីខ្លួនក្រោយដែលបក្សាចេះនិយាយបានថ្វាយការពិតដល់ព្រះបាទស៊ុល្តង់ ហើយរឿង ๑๐๐๑ យប់ក៏អេវំតែប៉ុណ្ណឹងផងដែរ។ដោយទ្រង់សព្វព្រះហ្ឫទ័យនឹងការដែលស្ហេហេរ៉ាហ្សាដក្លាហានហ៊ានចូលមកបម្រើព្រះអង្គដោយស្ម័គ្រចិត្តហើយពូកែនិទានរឿងផ្សេងៗឲ្យព្រះអង្គស្ដាប់រយៈពេលជាច្រើនឆ្នាំ ទើបស៊ុល្តង់ប្រទេសឥណ្ឌាស្ហាហរ៉ាយ៉ារប្រកាសឈប់ចាប់ស្រី្តយកមកធ្វើជាយាមួយរាត្រី លុះព្រឹកឡើងឲ្យយកទៅប្រហារចោល ដើម្បីកុំឲ្យផិតព្រះអង្គទាន់ តាំងពីពេលនោះមក។๓–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនភ្លេងក្លាស្ស៊ិកប្រគំដោយទ្របារាំង (វីយូឡុង) មួយបទឈ្មោះ «Scheherazade» នៃរឿង ๑๐๐๑ យប់ តាមការយល់ឃើញរបស់ Nikolai Rimsky-Korsakov មេអ្នកតែងភ្លេងដ៏ល្បីជនជាតិរុស្ស៊ី (๑๘๔๔-๑๙๐๘) ។๔–នាទី «ពីនេះពីនោះ»ម៉ែអាខ្នែតសម្លាប់ពិសិដ្ឋ ពិលិកា ចុះនរណាសម្លាប់ចេវ សុវឌ្ឍនា? រឿងមិនទាន់ចាស់ទេ នៅក្ដៅឧណ្ហៗ នៅឡើយ។ចិត្តកនយើងចង់ឲ្យបុរីអង្គរមានដើមត្នោតជាជួរបែបហ្នឹង។ពេលណាទើបបុរីអង្គរសិតរូបសំណាកលោកវីរបុរសសឺងង៉ុកថាញ់? ជិតដល់ពេលហើយ lលោកម្ចាស់!សូមរង់ចាំស្ដាប់រឿង «ចមនាវិក ស៊ិនបែដ» មកជំនួសរឿង «๑๐๐๑ យប់ឬ ឯកសហស្សរាត្រី» ដែលទើបនឹងចប់ទៅហើយ៕