December 7, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/12-07-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CAខ្មែរត្រូវប្រតិបត្តិតាមពុទ្ធភាសិតថា «អត្តាហិអត្តនោនាថោ» ខ្លួនជាទីពឹងរបស់ខ្លួន ហើយ La Fontaine ក៏បាននិយាយដែរថា «Aide-toi, le ciel t’aidera» ជួយខ្លួនម្នាលសិន ហើយព្រះជាម្ចាស់លើមេឃនឹងជួយម្នាល។២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយសានសុវិទ្យថ្ងៃនេះសូមជូនវគ្គទី ១៦៥ នៃកម្រងរឿង ១០០១ យប់ ឬ ឯកសហស្សរាត្រី ជាភាគបន្តនៃរឿង បងស្រី ២ នាក់ច្រណែនប្អូនស្រីពៅ ដោយវគ្គនេះនឹងរៀបរាប់អំពីព្រះអង្គម្ចាស់ក្សត្រីប៉ារីហ្សាដរកវត្ថុអច្ឆរិយៈទាំង ៣ យ៉ាងបាន គឺបក្សាចេះនិយាយ ដើមឈើចេះច្រៀង និង ទឹកពណ៌លឿង។៣–នាទី «តន្ត្រីប្រចាំថ្ងៃ» សូមជូនបទ «ម្លប់ដូងទី១០ មាត់ស្ទឹងសង្កែ» តែងដោយលោកគង្គប៊ុនឈឿន និងច្រៀងដោយអធិរាជសម្លេងមាសស៊ីនស៊ីសាមុត។៤–នាទី «សុខភាពយើង» និយាយពីរឿងកោសិកាមេ។Adipose-derived Stem Cells: បូមខ្លាញ់ពីស្រទាប់ខ្លាញ់ក្បាលពោះអ្នកជម្ងឺយកចម្រាញ់យក Stem Cells រាប់រយ ករណីខ្លះរាប់ពាន់លានគ្រាប់ហើយចាក់បញ្ចូលទៅកន្លែងដែលមានជម្ងឺត្រូវព្យាបាល។៥–នាទី «ពីនេះពីនោះ»សេដ្ឋកិច្ចចិនដាំក្បាលមែនទែនហើយ តែចិននៅមិនទាន់អស់ស្នៀតទេ។Angelina Jolie និងកូន ៦ នាក់គ្រោងនឹងមករស់នៅឯកម្ពុជាក្រោយលះលែងជាមួយ Brad Pitt ដាច់ស្រេចបញ្ហាកូន។នាយករដ្ឋមន្ត្រីឃាតករថានឹងបោសសំអាតអំពើពុករលួយខណៈដែលគណៈរដ្ឋមន្ត្រីរបស់ខ្លួនទើបនឹងមានអាយុបានមិនដល់៥ខែផង?សមាគម 23 តុលា 1991 តែងតាំងលោកយាយអាយុ ១០២ ឆ្នាំជា «ព្រះម៉ែជាតិខ្មែរ»។ព្រឹត្តិប័ត្រ ២៣ តុលាថា «ជេមស៍ស្វា» រករឿង «វនវាសី» ព្រោះក្ដីច្រណែនឈ្នានីស ហើយងាកទៅត្បកក្បាល «ស្ដេចគ្រុឌមេឆាប» សានសុជាថាជាអ្នកបង្ខូចពុទ្ធសាសនា…???