December 4, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/12-04-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាត ភាគ ៣ វគ្គទី ២ ឆ្លើយតបទៅនឹងសំនួររបស់ប្រជាពុទ្ធសាសនិកខ្មែរស្ដីពីពាក្យក្នុងភាសាខ្មែរដូចជាពាក្យថា គណៈ ដែលរក្សាទុកយុគលពិន្ទុ តែពាក្យសមាសផ្សេងទៀតមិនមានយុគលពិន្ទុ ដូចជារដ្ឋមន្ត្រី ឧបការគុណ ជាដើម។២–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ។វគ្គទី ៨ ៖ ខ្មែរក្រហមស្នេីម៉ូតូនៅតាមផ្លូវនាយប់មួយក្នុងខេត្តកណ្តាល។៣–«នាទីតន្ត្រីប្រចាំថ្ងៃ»សូមជូនបទព្រះរាជនិពន្ធឈ្មោះ «សក្រវាទិ៍» ច្រៀងដោយអ្នកចម្រៀងអាជីពមិនមែនម្ចាស់បទចម្រៀងឡើយ។ ៤–នាទី «សុខភាពយើង»វីរុស Hanta មានកណ្ដុរនិងសត្វកកេរដទៃទៀតរួមទាំងបសុសត្វជើង៤មួយចំនួនជាពាហនៈ។ វាឆ្លងមកមនុស្សបានតាមរយៈទឹកនោម លាមក និងទឹកមាត់ ហើយអាចមានវីរុសប្រភេទនេះខ្លះដែលឋិតនៅលើខ្មោចកណ្ដុរស្ងួតក្ដាំង ហើយហុយជាធូលី ចូលច្រមុះបាន។៥–នាទី «ពីនេះពីនោះ»កាសែតឥណ្ឌាសប្បាយចិត្តនឹងរាយការណ៍ថាសេដ្ឋកិច្ចចិនដាំក្បាលចុះ សប្បាយដល់ថ្នាក់ថាចង់សើចឲ្យរយះមាត់!ហាងធំៗ នៅផ្សារទំនើប ក្រុងសៀងហៃ ក្វាងចូវ ជាដើមមិនមានអតិថិជន។ ក្រុងប៉េកាំងគ្មានសុទិដ្ឋិនិយមឡើយ។ចិនឲ្យលុយលាវខ្ចី អួតថាជាជំនួយ ឥឡូវលាវជំពាក់ចិនដកខ្លួនលែងរួចត្រូវប្រគល់រទេះភ្លើងល្បឿនលឿនឲ្យចិនកាន់កាប់ ថែមប្រគល់អំណាច២៥%លើការផលិតអគ្គិសនីរបស់លាវឲ្យចិនថែមទៀតតាមរយៈទីងមោង Electricité du Laos ។លាវបានរទេះភ្លើងល្បឿនលឿន Made in China តែត្រូវជំពាក់ចិនវ័ណ្ឌក។