December 2, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/12-02-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃវគ្គទី ៧ ៖ ហួសបីថ្ងៃហើយ មិនបានចូលក្រុងវិញទេ ហើយខ្មែរក្រហមដេញយើងចេញពីក្រុងបន្តទៀត។២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ» របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល។វគ្គទី ២០៖ លោកប៊ុនចន្ទ-ម៉ុលបន្តបរិយាយអំពីជីវិតរស់នៅដ៏សែនលំបាកវេទនានៅគុកកោះត្រឡាច ព្រមទាំងភាពខុសគ្នារវាងអ្នកទោសខ្មែរនឹងអ្នកទោសយួននៅក្នុងគុកក្រោមការគ្រប់គ្រងរបស់បារាំង។៣–នាទី «តន្ត្រីប្រចាំសប្ដាហ៍» សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។៤–នាទី «សុខភាពយើង»ជម្ងឺរលាកសួត Mycoplasma កំពុងរាត្បាតក្មេងៗនៅភូមិភាគខាងជើងស្រុកចិន។៤–នាទី «ពីនេះពីនោះ» ជម្ងឺរលាកសួតដែលកំពុងរាតត្បាតស្រុកចិនពេលនេះ គេថាមានស្លាប់រាប់លាននាក់ តែអាជ្ញាធរចិនមិនឲ្យផ្សាយ គឺធ្វើដូចសម័យកូវិដ-១៩ ទៀតហើយ។ពួកជ្វិហ្វអាចកតាំងប្រទេសជាអ៊ីស្រាអែលបានព្រោះជនជាតិជ្វិហ្វភាគច្រើនមានបំណងចង់ត្រឡប់មករស់នៅលើផែនដីចាស់របស់គេ ហើយខ្លះក៏ថាវាជាបំណងរបស់ព្រះជាម្ចាស់។ ម្យ៉ាងទៀតប្រធានាធិបតី Truman រួមទាំងពួកជ្វិហ្វ-អាមេរិកាំង ជួយជំរុញពេញទី។ ដើម្បីឲ្យខ្មែរយើងអាចក្រកឡើងរំដោះប្រទេសពីកណ្ដាប់ដៃចង្រៃរបស់ពួកអាមនុស្សចង្រៃបាន ទាល់តែខ្មែរយើងលាងសម្អាតខ្លួនឥ្យអស់ចង្រៃជាមុនសិន៕