November 28, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/11-28-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–នាទី «ប្រវត្តិដែលខ្មែរគួរដឹង៖ ហេតុអ្វីបានជាយួនរុករានទន្ទ្រានយកកម្ពុជា?» ដែលរៀបរៀងដោយលោកនួនសុខវ៉ាងពីក្រុង Norcross រដ្ឋ GA ផ្អែកលើឯកសារប្រវត្តិសាស្ត្រជាច្រើនរួមទាំងសៀវភៅលោក Stephen J. Morris ឈ្មោះ «Why Vietnam Invaded Cambodia» ។វគ្គទី ៨ ៖ គឺនៅសម័យឧត្តុង្គ រាជ្យជ័យជេដ្ឋាទី ២ ដែលមានប្រពន្ធយួនអង្គចូវនេះហើយដែលកម្ពុជាចាប់ផ្ដើមអស់ដីនៅកម្ពុជាក្រោម។ យួនវាថាវាសុំខ្ចីដីព្រៃនគរសមា្រប់វាបង្ហាត់ទាហាន៥ឆ្នាំតែវានៅរហូតហើយវាយកបន្ថែមទៀតផង។២–រឿង «Brother Enemy» ឬ «សត្រូវបងប្អូនឯង» របស់ Nayan Chanda បកប្រែជាខេមរភាសាដោយលោកទេព ម៉េងឃាននៃមជ្ឈមណ្ឌលឯកសារកម្ពុជា វគ្គទី ៧៦ ។ពេលត្រូវប៉ុលពតចាប់ឃុំខ្លួនឲ្យនៅតែក្នុងវាំងនៅឆ្នាំ ១៩៧៧ សម្ដេចបានទទួលផ្លែប៉ោម ១កន្ត្រកពីសម្លាញ់គិមអ៊ិលស៊ុង។៣–នាទី «តន្ត្រីប្រចាំថ្ងៃសូមជូនចម្រៀងស្នេហាជាតិពីសម័យ ១៨ មីនា ១៩៧០ ឈ្មោះ «ជ័យជំនះ!» ច្រៀងដោយយុវជនសាធារណរដ្ឋខ្មែរ។៤–នាទី «ពីនេះពី័នោះ»Israel វ៉ៃ Hamas របួស ស្លាប់ ទទួលទុក្ខវេទនាគឺអ្នកស្រុកប៉ាឡេស្ទីន។ទឹកជំនន់ឆ្នាំ ២០២៣ នៅស្រុកចិន។ទឹកជន់លិចនៅ Sicily ប្រទេសអ៊ីតាលី។ទឹកជន់លិចតំបន់ខាងជើងប្រទេសបារាំង មិនធ្លាប់មានតាំងពីសតវត្សទី ១៧ មក។រញ្ជួយផែនដីម្ដងហើយ ម្ដងទៀតនៅប្រទេសទួរគី។ទួរគីបើករោងចក្រ ៣ ផលិតដ្រូនប្រយុទ្ធ Bayraktar នៅអ៊ុយក្រែន។Citerne/Tank សម្រាប់ស្តុកប្រេងម៉ាហ្ស៊ូតបុរីអង្គរមកដល់ហើយ។