១–«នាទីអក្សរសាស្ត្រ» ថ្ងៃនេះសូមជូននាទីបកស្រាយអក្សរសាស្ត្រខ្មែរដោយសម្ដេចព្រះសង្ឃរាជជួនណាតឆ្លើយតបទៅនឹងសំនួររបស់ប្រជាពុទ្ធសាសនិកខ្មែរស្ដីពីពាក្យក្នុងភាសាខ្មែរដូចជា​ ​«ពន្លឹក» ឬ «ធ្ងន់ធ្ងរ» ជាដើម។

២–«នាទីសៀវភៅខ្មែរ » រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃ​ ផលិតជាឃ្លិបសម្លេងដោយ ក្រុមព្រះសុរិយា ដែលជាក្រុមយុវជនស្រាវជ្រាវចម្រៀង និងភាពយន្តសម័យមុនឆ្នាំ ១៩៧៥។ ក្រុមព្រះសុរិយាពុំមែនជា អ្នក Youtube ឬក៏ជា Blogger នោះទេ តែជាស្ថាប័នអ្នកស្រាវជ្រាវឯករាជ្យ (sic)!
វគ្គទី ៦ ៖ ហេតុការណ៍នៅសាលាច្បាប់បឹងត្របែកកន្លែងដែលយើងសំងំចាំចូលក្រុងវិញ។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទព្រះរាជនិពន្ធឈ្មោះ «ជំនោរវិច្ឆិកា» ច្រៀងដោយ អ្នកស្រី ស៊ិន សុវណ្ណារី ។  
៤–នាទី «សុខភាពយើង»
ការប្រើ Stem Cells ព្យាបាលជម្ងឺបានស្ទើរតែគ្រប់កន្លែងក្នុងរាងកាយ។
៥–នាទី «ពីនេះពីនោះ»
ហេតុអ្វីបានជាអាមេរិកាំងស្បែកខ្មៅមិនគាំទ្របក្សសាធារណរដ្ឋថ្វីបើអ្នកខ្លះបានប្រកាសថាគេជាអ្នកអភិរក្សនិយម?
២០% នៃម្ចាស់សន្លឹកឆ្នោតស្បែកខ្មៅនៅខែវិច្ឆិកានេះបានសន្យាថានឹងបោះឆ្នោតគាំទ្រ Donald Trump៕