១–នាទី «សំបូរិន្ទសម្ភាសកេងវ៉ាន់សាក់» អំពីព្រលឹង ​ឬអត្តសញ្ញាណខ្មែរ​ ក្នុងទស្សនៈរបស់លោកសាស្ត្រាចារ្យ
នៅក្នុងវគ្គទី​ ១៣​ នេះលោកសាស្ត្រាចារ្យអធិប្បាយអំពីរឿងព្រះគោ-ព្រះកែវ។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៦២ ​នៃកម្រងរឿង​ ១០០១ ​យប់​ ដែលជាភាគបន្តនៃរឿងបងស្រី ២ នាក់ ច្រណែនប្អូនពៅ​ដល់ត្រង់ម្ចាស់ក្សត្រីប៉ារីហ្សាដចេញស្វែងរកវត្ថុអច្ឆរិយៈ ៣​ យ៉ាង។
៣–«នាទីតន្ត្រីប្រចាំថ្ងៃ»

សូមជូនចម្រៀងមនោសញ្ចេតនារបស់សម្ដេច ន. សីហនុ ឈ្មោះ «រាត្រីដែលបានជួបភ័ក្ត្រ» បទនិងទំនុកច្រៀង​ដោយ​សម្ដេច សម្រួលតន្ត្រីដោយ​មែរ​ប៊ុន និងច្រៀងដោយ​ស៊ីនស៊ីសាមុត​និង​កែវសេដ្ឋា។

៤–នាទី «ពីនេះពីនោះ»
ដុតសម្អាតដីនៅបុរីអង្គរ។
«Back Swamp» ជាអូរទឹកហូរពេលទឹកជន់ រាមធម្មតាទឹកនឹងមានត្រីច្រើនប្រភេទរស់នៅក្នុងអូរនេះ។ បើសម្អាតច្រាំងអូរទាំងសងខាងព្រោះអូរនេះបែងចែកដីឡូត៍ទី ១ ពីដីឡូត៍ទី ២ របស់យើង យើងអាចប្រើជាកន្លែងស្ទូចត្រីបាន។
បុស្បុកនៅរង់ចាំជាងមកបង្ហើយកំពូល។
រោងជាងត្រាក់ទ័រធម្មិក នៅជាកន្លែងស្តុកឥវ៉ាន់នៅឡើយ។
ទីស្នាក់ការវិទ្យាស្ថានបច្ចេកវិទ្យាធម្មិករបស់ធម្មិកព្រហ្ម មើលពីក្រោយ។
ទីស្នាក់ការវិទ្យាស្ថានបច្ចេកវិទ្យាធម្មិករបស់ធម្មិកព្រហ្ម មើលពីមុខ។
រូបសំណាកវីរបុរសខ្មែរក្រោមលោកសឺង គុយ។