November 25, 2023កម្មវិធីផ្សាយរាល់ថ្ងៃworldkhmer Radio https://www.worldkhmerradio.org/archive/11-25-23_WKR_ALL_NEWS.mp3Podcast: Play in new window | Download១–«នាទីសៀវភៅខ្មែរ» រឿង «ជីវិតកូនថ្លៃ កូនត្រូវតែរស់» (“Stay Alive, My Son” ឬ “Tu Vivras, Mon Fils”) ស្នាដៃនិពន្ធផ្អែកលើជីវិតពិតរបស់លោក ពិន យ៉ាថៃវគ្គទី ៥ ៖ ពាក្យបោករបស់ខ្មែរក្រហមអោយប្រជាជនចេញពីក្រុងបីថ្ងៃ ។២–នាទី «ចំណេះដឹងទូទៅ» រៀបរៀងដោយអ្នកស្រី ស៊ានកេត្យានៅប្រទេសបារាំង ថ្ងៃនេះសូមជូនអំណានសៀវភៅរឿង «គុកនយោបាយ» របស់លោកប៊ុណ្ណ ចន្ទ-ម៉ុល វគ្គទី ១៩ ។វគ្គនេះលោកប៊ុនចន្ទ-ម៉ុលបន្តបរិយាយអំពីជីវិតរស់នៅដ៏សែនលំបាកវេទនានៅគុកកោះត្រឡាច ដោយប្រៀបធៀបអ្នកទោសនយោបាយយួនហើយនិងខ្មែរ។៣–នាទី «តន្ត្រីប្រចាំសប្ដាហ៍» សូមជូនចម្រៀងជ្រើសរើសដោយអ្នកស្រីខោលមុំ នៃក្រុង Columbus រដ្ឋ Ohio ។៤–នាទី «ពីនេះពីនោះ» ព្រះធម្មវនវាសីចន្ទមុនី ដែលកំពុងល្បីពេញបន្ទុក គួរដឹងថាគ្មានអ្វីទៀងទេក្នុងលោក មានយសក៏តែងតែមានអប្បយស វាជារឿងដែលគួរសង្រួមក្នុងឥរិយាបថ។សង្ឃនៅព្រៃ (ធុតង្គ) ល្បីខ្លាំងក្នុងក្រុង។នៅកម្ពុជាក្រោមយួនធ្វើបាបសម្លាប់សង្ឃខ្មែរ។នៅស្រុកខ្មែរលោកសង្ឃបែរជាធ្វើបាបស្រីៗ យកឆ្នាំងដីសំពងក្បាល៕