១–នាទី «ធម្មកថាគ្រូនិងសិស្ស​» សម្ដែងអំពីសេចក្ដីមិនប្រមាទ ដោយភិក្ខុ ជួន​កក្កដា​និង​សាមណេរពេជ្របញ្ញា នៅវត្តប្រាសាទនាងខ្មៅ​ ខេត្ត​តាកែវ។
២–នាទី «ទស្សនៈអ្នកនិពន្ធ» របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតាដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ «មហាគ្រោះជាតិខ្មែរ» វគ្គទី ២៨ ជូនស្ដាប់…
ស្ដីពីអង្គការឧក្រឹដ្ឋជនសម្ងាត់អាវឈុតខ្មៅឬកងអត្តឃាតពិសេស ដែលយួនបានបង្វឹកបង្ហាត់នៅហាណូយមុននឹងបញ្ជូនឲ្យមកការពារនិង​តាមឃ្លាំមើលសកម្មភាពរបស់ហ៊ុនសែននិងបក្ខពួក។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ»
សូមជូនចម្រៀងបារាំងសម័យ Yé! Yé! នៃទសវត្សឆ្នាំ ១៩៦០ របស់ Michel Polnareff ឈ្មោះ «Love Me Please Love Me» ដែលចេញផ្សាយកាលពីឆ្នាំ ១៩៦៦ ។
៤–នាទី «ពីនេះពីនោះ» 
កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ Gaza ត្រូវព្យួរទុកសិន ខាងអ៊ីស្រាអែលថាមកពីម្ខាងទៀតវាយប្រហារមកលើខ្លួន។
ក្បួនរថយន្តដឹកជំនួយឲ្យប៉ាឡេស្ទីន​ក្នុងតំបន់ Gaza ត្រូវរារាំងព្រោះអ៊ីស្រាអែលលុបចោលកិច្ចព្រមព្រៀងឈប់បាញ់។
ដីបុរីអង្គរទាំង​ ៣​ ឡូត៍ ពីត្បូងទៅជើង គឺពី Chicken Road ទៅដល់ Lumber River…​លោកអ្នកនាងណាប្រាថ្នាចូលរួមទិញដីចន្លោះបុរីអង្គរ នឹង HW I-74 ឬ American Indian Highway ដែលនៅសល់តែជិត ៣០ ​អេឃ័រទៀតប៉ុណ្ណោះ។ បើចាប់អារម្មណ៍ សូមអញ្ចើញទាក់ទងលោក ថាច់ ចាន់ ធី ៧០៤-៩៣០-៦៣៧៦ សូមអរគុណ៕