១–នាទី «ទស្សនៈខ្ញុំ» របស់អ្នកគ្រូសូផានីបៃនៃក្រុង Norwalk, CA
និយាយពី ព្រេងវាសនា​ ឬ ព្រហ្មលិខិត នៃជីវិតមនុស្សយើង។
២–នាទី «និទានអារ៉ាប់» អានជូនស្ដាប់ដោយ​សាន​សុវិទ្យ
ថ្ងៃនេះសូមជូនវគ្គទី ១៦១ ​នៃកម្រងរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី ដោយវគ្គនេះនឹងរៀបរាប់អំពីបងស្រីពីរនាក់ដែលច្រណែននឹងភ័ព្វវាសនារបស់ប្អូនខ្លួនឯង។
៣–នាទី «តន្ត្រីប្រចាំថ្ងៃ» 
«បណ្តាំដូនតាសាវតារអង្គម៉ី» ច្រៀងដោយលោកកុយវណ្ណា​ពីប្រទេសបារាំង។
៤–នាទី «សុខភាពយើង»
ស្ដីពីការប្រើ ប្លាស្មា-សំបូរ-ប្លាកែតពីឈាម
សម្រាប់ព្យាបាលជម្ងឺសន្លាក់ដៃ-ជើង ក-ចង្កេះ បណ្ដុះសក់ និងដាស់អារម្មណ៍ភេទប្រុស-ស្រី ។ល។