១–នាទី «សាសនាសាកល ៖ ឥស្លាម»​
សូមបន្តអានសៀវភៅ «មគ្គុទ្ទេសក៍មូស្លីមថ្មី» របស់លោកហ្វាហាទ សាឡិម ពិន ហ៊ូម៉ាម ដល់ត្រង់វគ្គស្ដីពី​អត្ថន័យចំពោះជំនឿនៃថ្ងៃបរលោក ជំនឿចំពោះការពង្រស់ឡើងវិញ។
២–នាទី «ជួបនឹងបណ្ឌិតអាំងជូលាន» សូមជូនបាឋកថារបស់លោកបណ្ឌិតក្រោមចំណងជើងថា «ការជះឥទ្ធិពលវប្បធម៌នៅឥណ្ឌូចិនសម័យបូរាណ»
លោកជឿថា​ជនជាតិភាគតិចនៅកម្ពុជាបានធ្វើវិភាគទានធំចំពោះការរីកចម្រើនរបស់ខ្មែរអង្គរ។
៣–នាទី «កំណាព្យសាបគំនិត»​ សូមជូនវគ្គបញ្ចប់នៃកំណាព្យឈ្មោះ «កំពង់ឆ្នាំងស្រវាំងភ្នែក» និពន្ធដោយលោកអ៊ុកប៉ាត​ នៅមូលូហ្ស៍ប្រទេសបារាំង និង អានជូនស្ដាប់ដោយលោកណនហ៊ីនៃប្រទេស​បែលហ្ស៊ិករៀបរាប់ពីជីវិតការងារកំព្រាបេះដូងរបស់លោកព្រឹទ្ធាចារ្យអ៊ុកប៉ាតកាលចេញធ្វើគ្រូថ្មីៗនៅខេត្តកំពង់ឆ្នាំង។
៤–«នាទីតន្ត្រីប្រចាំថ្ងៃ»
សូមជូនបទ «ខ្លុយស្នេហ៍ត្នោតទេរ» ច្រៀងដោយលោក​ព្រាបសុវត្ថិ តាមដោយបទ «ស្នាមស្នេហ៍ត្នោតទេរ» ច្រៀងដោយអ្នកស្រីសុគន្ធ កញ្ញា។
៥–នាទី «ពីនេះពី័នោះ»
ថ្ងៃបុណ្យ Thanksgving រំឭកដល់ដំណើរឆ្លងមហាសមុទ្រអាត្លង់ទិកមកដល់ Plymouth រដ្ឋម៉ាស្សាឈូសិត្ស របស់សំពៅ Mayflower កាលពីឆ្នាំ ១៦២០។
រូបមន្តធ្វើស្រាផ្លែឈើ Red Sangria សម្រាប់ថ្ងៃបុណ្យ Thanksgiving ។
Hamas​យល់ព្រមដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៥០​ នាក់ជាថ្នូរនឹងការដោះលែងឧទ្ទាមហាម៉ាស់ ១៥០ នាក់ពីគុកអ៊ីស្រាអែលឈប់បាញ់ ៤ ​ថ្ងៃ និង អនុញ្ញាតឲ្យដឹកជំនួយនិងប្រេងចូលតំបន់ហ្កាហ្សា។
ពូទិនមិនស្លាប់ងាយៗទេ នឹងនិយាយទៅកាន់សន្និសីទកំពូល G20 ថ្ងៃពុធនេះ៕